ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដខ្លាំង ម៉ាស់នៅ ភូកេត ឡើងថ្លៃហើយ រកទិញមិនបានទៀត
ខេត្ត ភូកេត កំពុងរងគ្រោះដោយកង្វះម៉ាស់បន្ទាប់ពីប្រជាពលរដ្ឋម្នាក់ត្រូវបានធ្វើតេស្តរកឃើញមានជំងឺកូវីដ១៩ពាក់ព័ន្ធនឹងការឆ្លងរលកថ្មី។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះការត្អូញត្អែរអំពីកង្វះខាតនិងតម្លៃម៉ាស់ហក់ឡើងខ្ពស់ក្នុងមួយរំពេច។

កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់ឱសថស្ថានមួយក្នុងស្រុក មឿង បាននិយាយថា អតិថិជនជាច្រើនបានសម្រុកមកទិញម៉ាស់ប៉ុន្តែម៉ាស់ក្នុងហាងរបស់គាត់អស់ពីស្តុកទៅហើយ។
លោកនិយាយថា “អ្នកផ្គត់ផ្គង់បានបដិសេធទទួលយកការកម្ម៉ង់ទិញថ្មីៗដោយនិយាយថា ស្តុកនៅក្នុងដៃរបស់ពួកគេទាំងអស់គឺត្រូវបានទិញអស់ហើយ។ ពួកគេនិយាយថា ពួកគេនឹងត្រៀមខ្លួនសម្រាប់ការកម៉្មង់ទិញថ្មីនៅខែមករាខាងមុខនេះ”។

ស្របពេលជាមួយគ្នានោះ សមាគមទេសចរណ៍ខេត្តភូកេតបាននិយាយថា ខ្លួនបានចុះទៅពិនិត្យឱសថស្ថានចំនួន៦កន្លែងនៅក្នុងខេត្តហើយឱសថស្ថានទាំងនោះពុំមានម៉ាស់នៅក្នុងស្តុកឡើយ។
កាលពីថ្ងៃពុធ អភិបាលខេត្តភូកេតលោក Narong Woonsiew បាននិយាយថា កង្វះម៉ាស់វេជ្ជសាស្រ្តគឺជាបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់។ លោកនិយាយថា ការិយាល័យរបស់លោកបានទទួលពាក្យបណ្តឹងលើបញ្ហានេះហើយលោកបានបញ្ជាឲ្យមានការស៊ើបអង្កេត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត
ចុចអាន៖ កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


