ព័ត៌មានអន្ដរជាតិ
ថៃ ខ្មាសគេពេញពិភពលោក ក្រោយនារីនៅភូកេត រួមភេទជាមួយជនបរទេស លើរថយន្តបើកតាមផ្លូវសាធារណៈ
ប្រទេសថៃត្រូវខ្មាសគេពេញពិភពលោក បន្ទាប់ពីរឿងស្រ្តីជាជនជាតិរបស់ខ្លួន រួមភេទជាមួយទេសចររុស្ស៊ីនៅលើរថយន្តបើកបរតាមផ្លូវ ត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះផ្សាយព្រោងព្រាត។

តាមរយៈវីដេអូដែលថតបាន គេឃើញនារីថៃនិងទេសចររុស្ស៊ី បានប្រព្រឹត្តអំពើអនាចារនៅលើគូទរថយន្តភីកអាប់ កំពុងបើកបរតាមទីសាធារណៈក្នុងខេត្តភូកេត ដែលនេះជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញ។
សារព័ត៌មានបរទេសជាច្រើនដូចជា Straits Times, The Star និង VN Express សុទ្ធតែចេញផ្សាយអំពីរឿងនេះ ដែលធ្វើឲ្យប្រទេសថៃ ត្រូវអាម៉ាស់និងខ្មាសគេពេញពិភពលោក មិនដឹងយកមុខទៅទុកឯណា។

បើយោងតាមសេចក្តីរាយការណ៍របស់ Khaosod កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ ស្រ្តីរូបនោះមានវ័យ៤១ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ ដោយទទួលបានប្រាក់ ១ ០០០បាតពីជនជាតិរុស្ស៊ី ដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះក្នុងបណ្តាញសង្គម។
ក្រោយមកប៉ូលិសក៏បានឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ពេលរូបគេប៉ុនប៉ងចាកចេញពីប្រទេសថៃ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។

ថៃជាប្រទេសពោរពេញដោយអំពើពេស្យាចារ ជាពិសេសទីក្រុងប៉ាតាយ៉ា ដែលជាកន្លែងមានស្រ្តីរកស៊ីផ្លូវភេទច្រើនជាងគេ ហើយជាញឹកញាប់គេហៅថាជា «រាជធានីផ្លូវភេទរបស់ប្រទេសថៃ»។
ចំណែកនៅខេត្ត ភូកេត នេះ ក៏ដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃដែរ។ វាសម្បូរហាងម៉ាស្សា បារ៍ និងខារ៉ាអូខេមាននារីបម្រើការតាមចំណង់ចំណូលចិត្តជាច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Pattaya ជាប់ចំណាត់លេខមួយមានពេស្យាចារច្រើនជាងគេក្នុងប្រទេសថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ


