ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាច្រើនម៉ោងធ្វើឲ្យភូកេត ប្រទេសថៃ ជន់លិចខ្លាំង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ២២ ខែសីហា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្ត Phuket អស់រយៈជាច្រើនម៉ោង ដែលនាំឱ្យមានការជន់លិចផ្លូវថ្នល់នៅក្នុងស្រុកជាច្រើន ក្នុងពេលដែលប្រទេសថៃជួបបញ្ហាអាកាសធាតុញឹកញាប់ខ្លាំងក្នុងខែនេះ។

តំបន់ជាច្រើនក្នុងខេត្តភូកេត រួមមាននៅទីក្រុងPatong ទឹកជំនន់ធ្ងន់ធ្ងរបានកើតឡើងនៅចំណុចសំខាន់ៗ ជំរុញឲ្យមានការព្រមានអ្នកបើកបរឲ្យជៀសវាងតំបន់ដែលលិចទឹកខ្លាំង។ ស្រុកជាច្រើនទៀតដូចជាស្រុក Muang និងផ្លូវក្នុងតំបន់ទេសចរណ៍ពេញនិយមួយចំនួន បានរងការជន់លិចខ្លាំង។ ជាការឆ្លើយតប ប៉ូលិសចរាចរណ៍ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងការកកស្ទះ ជាពិសេសនៅមុខសាលារៀន ដោយសារទឹកនៅតែមាននៅលើដងផ្លូវ។
លើសពីនេះនាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងមួយ ដោយចាត់ថ្នាក់ខេត្តភូកេត ជាតំបន់ហានិភ័យពណ៌លឿង សម្រាប់ភ្លៀងធ្លាក់ខ្លាំង ដល់ថ្ងៃទី២៣ខែសីហា។

គួរបញ្ជាក់ថាមិនត្រឹមតែខេត្តភូកេតប្រទេសថៃនោះទេ ខេត្តផ្សេងទៀតក៏កំពុងប្រឈមនឹងទឹកជំនន់ដែរជាពិសេសបណ្ដាខេត្តដែលនៅតំបន់ទំនាបតាមដងទន្លេចៅប្រាយ៉ាព្រោះទឹកទន្លេកំពុងហក់ឡើងខ្លាំង៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


