ព័ត៌មានអន្ដរជាតិ
អាមេរិក តេស្តមីស៊ីលផ្លោងអន្តរទ្វីប ល្បឿន ២៤,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង
កងទ័ពអាកាសសហរដ្ឋអាមេរិកបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប (ICBM) បន្ទាប់ពីពន្យារពេលជាច្រើនលើកច្រើនសារដើម្បីបញ្ចៀសភាពតានតឹងកាន់តែខ្លាំងឡើងជាមួយគូប្រជែងដូចជា រុស្ស៊ី និងចិន ។

ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Minuteman III បានធ្វើឡើងកាលពីថ្ងៃអង្គារ ចេញពីមូលដ្ឋានកងកម្លាំងដែនអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។
កាំជ្រួចមីស៊ីលនេះហោះហើរបានរយៈចម្ងាយជាង ៩,០០០ គីឡូម៉ែត្រ និងមានល្បឿនប្រហែល ២៤,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈផ្នែកខ្លះនៃមីស៊ីលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយបានចុះចតនៅជិតកោះ Marshall ។

មន្ត្រីកងទ័ពអាកាសនិយាយថា ការបាញ់សាកល្បងនេះបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែរសហរដ្ឋអាមេរិក ហើយការធ្វើតេស្តបែបនេះគឺកើតឡើងប្រហែល ៣០០ ដងមកហើយ ហើយវាក៏មិនមែនជាព្រឹត្តិការណ៍ដែលពិភពលោកចាប់អារម្មណ៍មកលើអាមេរិកនោះទេ ។
ចំណែកលោក John Kirby អ្នកនាំពាក្យសេតវិមានបាននិយាយថា ការពន្យារពេលបាញ់សាកល្បងមីស៊ីលនាពេលកន្លងមកគឺដោយសារតែ មេដឹកនាំមន្ទីរបញ្ចកោណមិនចង់បង្កភាពតានតឹងជាមួយរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ។ បន្ទាប់មកអាមេរិកបានពន្យារពេលការបាញ់សាកល្បងម្តងទៀតនៅដើមខែសីហា ដើម្បីបញ្ចៀសការបង្ករឿងដល់មេដឹកនាំចិនពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើពិភពលោកនឹងជួបវិបត្តិអ្វីខ្លះ បើសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចផ្ទុះឡើង?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


