Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់កម្រិតវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរ ក្រោយ អ៊ុយក្រែន បាញ់ផ្លោង

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា កម្រិតវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye នៅតែធម្មតា បន្ទាប់ពីការបាញ់ផ្លោងដោយទាហានអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានកត់សម្គាល់ថា ការបាញ់ផ្លោងចុងក្រោយបំផុតនៅជិតរោងចក្រ Zaporozhye ត្រូវបានធ្វើឡើងពីទីតាំងបាញ់របស់កងទ័ពអ៊ុយក្រែននៅជិតទីក្រុង Nikopol នៃតំបន់ Dnepropetrovsk នៅលើច្រាំងទន្លេទល់មុខអាងស្តុកទឹក Kakhovka nSទន្លេ Dniper ។

ក្រសួង​បាន​បន្ថែម​ថា​ “​ប៉ុន្តែក្រោយមកអង្គភាព​កាំភ្លើង​ធំ​របស់​សត្រូវ​នៅ​ក្នុង​តំបន់​ត្រូវ​បាន​បង្ក្រាបវិញ​ដោយ​ការ​បាញ់​តប​វិញពីសំណាក់កងកម្លាំងរបស់ទីក្រុងមូស្គូ​” ។

កន្លងមករុស្ស៊ី និងអ៊ុយក្រែន តែងតែចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅជិតរោងចក្រនុយក្លេអ៊ែរមានទីតាំងនៅជិតទីក្រុង Enerhodar ដែលមានប្រជាជនប្រហែល ៥៣,០០០ នាក់នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ។

ទីតាំងនេះមានចម្ងាយ ៤៨២ គីឡូម៉ែត្រពីកន្លែងដែលគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl កើតឡើងក្នុងឆ្នាំ ១៩៨៦ ហើយក្រុមមន្ត្រីបារម្ភថា ប្រសិនបើការប្រយុទ្ធនៅតែបន្តជិតរោងចក្រនោះ វាអាចនឹងបង្កគ្រោះមហន្តរាយមួយផ្សេងទៀត ក្នុងទ្រង់ទ្រាយស្រដៀងគ្នា ឬធំជាងនេះ ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនរដ្ឋអ៊ុយក្រែន Energoatom ដែលដំណើរការរោងចក្រនេះ ក៏បានព្រមានពីគ្រោះថ្នាក់នៃការលេចធ្លាយសារធាតុវិទ្យុសកម្មទ្រង់ទ្រាយធំផងដែរ ប្រសិនបើជម្លោះនៅរោងចក្រនៅតែបន្តបែបនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អឺរ៉ុប ផ្តល់ថ្នាំប្រឆាំងវិទ្យុសកម្មដល់ អ៊ុយក្រែន​ ចំពេលព្រួយបារម្ភ អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម