ព័ត៌មានជាតិ
អឺរ៉ុប ផ្តល់ថ្នាំប្រឆាំងវិទ្យុសកម្មដល់ អ៊ុយក្រែន ចំពេលព្រួយបារម្ភ អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ (មានវីដេអូ)
សហភាពអឺរ៉ុប (EU) បានផ្តល់ថ្នាំគ្រាប់ប្រឆាំងវិទ្យុសកម្ម ចំនួន៥.៥លានគ្រាប់ដល់អ៊ុយក្រែន ជាការប្រុងប្រយ័ត្នជាមុន សម្រាប់ប្រជាជនដែលរស់នៅជិតរោងចក្រថាមពល Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ចំពេលមានការព្រួយបារម្ភថា ការប្រយុទ្ធគ្នាខ្លាំងក្លានៅជុំវិញរោងចក្រនេះ អាចបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ។

គណៈកម្មការ EU បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា “រាល់សកម្មភាពយោធានៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវតែបញ្ឈប់ជាបន្ទាន់។ តាមសំណើរបស់អ៊ុយក្រែន យើងបានផ្តល់ថ្នាំប៉ូតាស្យូមអ៊ីយ៉ូតចំនួន ៥.៥លានគ្រាប់ សម្រាប់សុវត្ថិភាពរបស់មនុស្សដែលរស់នៅជុំវិញរោងចក្រ។ យើងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់”។
ថ្នាំប៉ូតាស្យូមអ៊ីយ៉ូត អាចការពារមនុស្សពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលបណ្តាលមកពីជាតិវិទ្យុសកម្ម។ រោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប បានផ្តល់ថាមពលសម្រាប់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។ វាជាទីតាំងមួយក្នុងចំណោមទីតាំងដំបូងៗ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីសង្រ្គាមផ្ទុះឡើងនៅចុងខែកុម្ភៈ ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយបុគ្គលិកអ៊ុយក្រែន។

រុស្ស៊ី និងអ៊ុយក្រែន តែងតែចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅជិតរោងចក្រ មានទីតាំងនៅជិតទីក្រុង Enerhodar ដែលមានប្រជាជនប្រហែល ៥៣ ០០០នាក់នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ មន្ត្រីអ៊ុយក្រែននិយាយថា ជនស៊ីវិលយ៉ាងតិច១០នាក់បានរងរបួសដោយសារការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់លំនៅដ្ឋាន។

ទីតាំងនេះមានចម្ងាយ ៤៨២គីឡូម៉ែត្រពីកន្លែងដែលគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl កើតឡើងក្នុងឆ្នាំ ១៩៨៦ ហើយក្រុមមន្ត្រីបារម្ភថា ប្រសិនបើការប្រយុទ្ធនៅតែបន្តជិតរោងចក្រនោះ វាអាចនឹងបង្កគ្រោះមហន្តរាយមួយផ្សេងទៀត ក្នុងទ្រង់ទ្រាយស្រដៀងគ្នា ឬធំជាងនេះ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនរដ្ឋអ៊ុយក្រែន Energoatom ដែលដំណើរការរោងចក្រនេះ បានព្រមានពីគ្រោះថ្នាក់នៃការលេចធ្លាយសារធាតុវិទ្យុសកម្ម ប្រសិនបើជម្លោះនៅរោងចក្រនៅតែបន្ត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News Week
ចុចអាន៖ ពូទីន អនុញ្ញាត ឲ្យ UN ចូលត្រួតពិនិត្យ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


