ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះបំពង់បង្ហូរប្រេងក្រោមទឹកនៅរដ្ឋមួយរបស់ អាមេរិក (មានវីដេអូ)
ការផ្ទុះបំពង់បង្ហូរប្រេងក្រោមទឹកបានបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនៅបឹង Lery ជិតកោះ Delacroix ក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក ។

ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “បំពង់បង្ហូរប្រេងដែលឆាបឆេះនេះត្រូវបានពន្លត់ បន្ទាប់ពីមានការឆ្លើយតបពីសំណាក់ឆ្មាំឆ្នេរជាមួយនឹងការផ្ទុះដ៏ធំមួយនេះ” ។
ឆ្មាំឆ្នេរសមុទ្របានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានការផ្ទុះនេះឡើងគឺដោយសារតែកប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកបុកបំពង់បង្ហូរឧស្ម័នធម្មជាតិ ប៉ុន្តែពុំមានអ្នករងរបួសណាម្នាក់ត្រូវបានគេរាយការណ៍ក្នុងហេតុការណ៍នេះឡើយ ។

យោងតាមលោក Patrick Courreges អ្នកនាំពាក្យនៃនាយកដ្ឋានធនធានធម្មជាតិរបស់រដ្ឋ Louisiana បានឲ្យដឹងថា បំពង់បង្ហូរប្រេងនេះគឺជាបំពង់បង្ហូរប្រេងអន្តររដ្ឋ ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន High Point Gas Transmission ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុន អ៊ីរ៉ង់ ចំពោះការផ្ដល់យន្តហោះដ្រូនឲ្យ រុស្ស៊ី ប្រើនៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


