ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ពង្រាយទូកកងទ័ពជើងទឹក ដើម្បីរំដោះទឹក ចូលទៅសមុទ្រ
កងទ័ពជើងទឹកថៃ បានដាក់ពង្រាយទូកចំនួន២០គ្រឿង ដើម្បីជួយរំដោះទឹកពីទន្លេ Prasae ចូលទៅក្នុងឈូងសមុទ្រថៃ ដើម្បីកាត់បន្ថយការជន់លិចនៅស្រុក Klaeng នៃខេត្ត Rayong។

លោក Charnna Iamsaeng អភិបាលខេត្តបាននិយាយថា ទឹកទន្លេ បានហក់ឡើងខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ ចាប់តាំងពីថ្ងៃសៅរ៍មក ហើយបានជន់លិចផ្នែកជាច្រើននៃស្រុក។
ប្រតិបត្តិការរំដោះទឹកចូលសមុទ្រ បានចាប់ផ្តើមនៅថ្ងៃចន្ទទី១២ខែកញ្ញានេះ ដោយដំបូងគឺនៅស្រុក Ban Na, Thung Khwai Kin និង Thang Kwian ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

លោក Charnna បន្ថែមថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទឹកជំនន់នៅផ្លូវ Pho Thong-Ban Na ដែលតភ្ជាប់ស្រុកទាំងបី បានស្រកចុះច្រើន អនុញ្ញាតឲ្យក្រុមមន្ត្រីអាចចែកចាយសម្ភារចាំបាច់ ក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់។
កាលពីថ្ងៃអាទិត្យ អ្នកស្ម័គ្រចិត្តកាកបាទក្រហមថៃ ក៏បានទៅដល់ស្រុក Muang នៃខេត្ត Rayong ផងដែរ ហើយបានរៀបចំទីតាំងចម្អិនអាហារ សម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះដោយទឹកជំនន់ដែលត្រូវបានជម្លៀសចេញពីស្រុក Klaeng។

គួរបញ្ជាក់ថា កងទ័ពជើងទឹកក៏បានដាក់ពង្រាយទូកប្រហែល៨០គ្រឿងផងដែរកាលពីថ្ងៃសុក្រ ដើម្បីរំដោះទឹកចេញពីទន្លេ Chao Phraya ចូលទៅក្នុងសមុទ្រ ដើម្បីបន្ធូរបន្ថយការជន់លិចនៅទីក្រុងបាងកក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អាមេរិក ចេញការព្រមាន ខណៈជំនន់ទឹកភ្លៀង ជន់លិចទីក្រុង Chicago
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


