ព័ត៌មានអន្ដរជាតិ
បាងកក ដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតដើម្បីរំដោះទឹកចេញពីទីក្រុង
ទីក្រុងបាងកកកំពុងទទួលបានម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពខ្ពស់ចំនួន ៦ គ្រឿងបន្ថែមទៀតពីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីជួយដល់ម៉ាស៊ីនបូមទឹកដែលមានស្រាប់សម្រាប់ការបង្ហូរទឹកចេញពីរាជធានី ។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានលោក Varawut Silpa-archa បាននិយាយនៅថ្ងៃអង្គារនេះថា ក្រោយពេលដែលអភិបាលក្រុងបាងកកលោក Chadchart Sittipunt បានទូរស័ព្ទទៅលោកកាលពីថ្ងៃចន្ទដើម្បីសុំជំនួយ ក្រសួងក៏បានយល់ព្រមបញ្ជូនម៉ាស៊ីនបូមទឹកចំនួន ៦ គ្រឿងទៅរដ្ឋបាលក្រុងបាងកក (BMA) ។
លោក Varawut បាននិយាយថា ម៉ាស៊ីនបូមចំនួន ៤ នឹងទៅដល់ស្ថានីយ៍បូមទឹក Phra Khanong នៅរសៀលថ្ងៃអង្គារនេះ ហើយត្រូវបានដំឡើងភ្លាមៗដើម្បីបូមទឹកចេញ ។

ចំណែកម៉ាស៊ីនបូមទឹកផ្សេងទៀតកំពុងត្រូវបានដំឡើងនៅក្នុងតំបន់ Srinakharin-Bang Na ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបង្ហូរទឹកនៅថ្ងៃអង្គារ ឬថ្ងៃពុធនេះ ។
ជាចុងក្រោយលោករដ្ឋមន្ត្រីបញ្ជាក់ថា ម៉ាស៊ីនបូមទាំង ៦ គឺមកពីការិយាល័យក្នុងតំបន់ ហើយមានសមត្ថភាពរំដោះទឹកបានក្នុងកម្រិតច្រើន ហើយប្រសិនបើដំណើរការរលូននោះ កម្រិតទឹកជន់លិចនៅតំបន់ជាច្រើននៃទីក្រុងបាងកកនឹងស្រកចុះតាមការចង់បាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ រដ្ឋមន្ត្រីមហាផ្ទៃថៃ ចេញមុខបញ្ជាក់ ខណៈមានក្តីបារម្ភថា ទឹកជំនន់នឹងលិចក្រុង បាងកក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


