ព័ត៌មានអន្ដរជាតិ
ជាប់ឆ្នោតមិនទាន់ចូលកាន់តំណែងផង សមាជិកសភាអាមេរិកស្លាប់ដោយសារជំងឺកូវីដ១៩
តំណាងរាស្រ្តទើបជាប់ឆ្នោតអាមេរិកបានទទួលមរណភាពដោយសារជំងឺកូវីដ១៩។ គាត់ជាសមាជិកសភាអាមេរិកដំបូងគេបង្អស់ដែលស្លាប់ដោយសារជំងឺនេះ។

អ្នកសាធារណរដ្ឋ Luke Letlow អាយុ៤១ឆ្នាំត្រូវបានបោះឆ្នោតជាតំណាងរាស្រ្តសង្កាត់ទី៥របស់រដ្ឋ Louisiana ហើយគ្រោងនឹងស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យនេះ។
គាត់បានប្រកាសកាលពីថ្ងៃទី១៨ធ្នូថា គាត់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីនោះ។

អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដងនៅថ្ងៃបុណ្យសពរបស់លោក Letlow។
លោក Letlow ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១៩ខែធ្នូដោយសារធ្វើទុក្ខពីជំងឺកូវីដ១៩។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗហើយនៅថ្ងៃទី២៣ខែធ្នូ គាត់ត្រូវបានផ្ទេរទៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Shreveport ដែលជាកន្លែងគាត់ស្លាប់នៅថ្ងៃពុធនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះកូវីដលើបុរសចិននៅកំពង់សោមថ្ងៃចូលឆ្នាំចិន មួយឆ្នាំពេញ ពលរដ្ឋដេកភ័យគ្រប់ពេល
ចុចអាន៖ Breaking News! សិង្ហបុរីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


