ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ព្រមាន កូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា ប្រទេសនេះ នឹងបង្កើនសមយុទ្ធរួម និងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជាមួយនឹងទង្វើបង្កហេតុ និងការគំរាមកំហែងរបស់កូរ៉េខាងជើង។

លោក Yoon បាននិយាយបែបនេះក្នុងព្រឹត្តិការណ៍មួយ ដែលអបអរទិវាកងកម្លាំងប្រដាប់អាវុធនៅទីស្នាក់ការកណ្តាល របស់យោធាកូរ៉េខាងត្បូងក្នុងទីក្រុង Gyeryongdae ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅថ្ងៃសៅរ៍ទី០១ខែតុលា។
ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ទីក្រុងព្យុងយ៉ាងមិនបានបោះបង់ចោលគំនិតដែលឈ្លក់វង្វេងនឹងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទេក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ បើទោះបីជាមានការប្រឆាំងពីសហគមន៍អន្តរជាតិក៏ដោយ។

លោក Yoon បន្តថា ប្រទេសកូរ៉េខាងជើង គួរតែធ្វើការសម្រេចចិត្តរំសាយអាវុធនុយក្លេអ៊ែរដើម្បីសន្តិភាព និងវិបុលភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ។ ប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពួកគេនឹងប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើសលប់ពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីទីក្រុង Sunan ជិតរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅទិសខាងកើត នៅចន្លោះម៉ោង ៦:៤៥ ដល់ ០៧:០៣ ព្រឹកថ្ងៃសៅរ៍។ វាជាការបាញ់បង្ហោះលើកទីបួនក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

មីស៊ីលនេះ ធ្វើដំណើរក្នុងចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ដោយឈានដល់រយៈកម្ពស់ប្រហែល ៣០គីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងសំឡេង៥ដង។
កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីពីរគ្រាប់ចេញពីទីក្រុង Sunan ឆ្ពោះទៅសមុទ្រជប៉ុនផងដែរ កាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីល ផ្លោង បន្ថែម ឡើង ដល់ ៤ គ្រាប់ ក្នុង សប្តាហ៍ នេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


