ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ ខណៈកូរ៉េខាងជើង បាញ់មីស៊ីលថ្មី ២គ្រាប់ទៀត (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី៦ ខែតុលានេះ បន្ទាប់ពីសមយុទ្ធមីស៊ីលរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈនាវាផ្ទុកយន្តហោះអាមេរិក បានវិលត្រលប់មកកាន់តំបន់នេះវិញ ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។

ការបាញ់មីស៊ីលនេះ គឺជាលើកទីប្រាំមួយ ក្នុងរយៈពេលត្រឹម១២ថ្ងៃ និងជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយមធ្យម (IRBM) លើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាការបាញ់លើកទីប្រាំមួយក្នុងរយៈពេលដ៏ខ្លី ដោយរាប់ចាប់ពីការបាញ់មួយលើក កាលចុងខែកញ្ញាមក។ រឿងនេះពិតជាមិនអាចអត់ឱនឲ្យបានឡើយ”។

ការបាញ់បង្ហោះនេះ កើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីវិធានការតបតរបស់កងទ័ពប្រជាជនកូរ៉េ លើសមយុទ្ធរួមកូរ៉េខាងត្បូង-អាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនផងដែរ ចំពោះការដាក់ពង្រាយសាជាថ្មីនៃនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងដែនទឹកនៃឧបទ្វីបកូរ៉េ ដោយនិយាយថា វាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៅក្នុងតំបន់។

នាវា USS Ronald Reagan និងក្រុមនាវាចម្បាំងអមដំណើរ ត្រូវបានដាក់ពង្រាយឡើងវិញ ភ្លាមៗបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធបាញ់មីស៊ីលដ៏កម្រ នៅភាគខាងកើតប្រទេសកូរ៉េខាងជើង។
នេះគឺជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីល IRBM របស់កូរ៉េខាងជើងលើប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ហើយនេះជាប្រតិកម្មខ្លាំងបំផុតរបស់សម្ព័ន្ធមិត្តទាំងចាប់តាំងពី ការសាកល្បងអាវុធរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០១៧មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងត្បូង បាញ់មីស៊ីលខុសបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


