ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំកំពូលៗលើពិភពលោករូបណាខ្លះឆ្លងកូវីដក្នុងឆ្នាំ ២០២០ នេះ?
ចាប់តាំងពីជំងឺកូវីដ ១៩ ដែលជារោគរាតត្បាតជាសកលកើតមានឡើងកាលពីចុងឆ្នាំ ២០១៩ យើងឃើញថាករណីឆ្លង និងការស្លាប់ដោយសារវីរុសនេះមិនមានការថមថយនោះទេ ហើយក្នុងនោះប្រមុខដឹកនាំកំពូលៗលើពិភពលោកក៏ទទួលរងនូវការឆ្លងជំងឺនេះផងដែរ ។
កម្ពុជាថ្មី សូមនាំលោកអ្នកមកដឹងពីមេដឹកនាំកំពូលៗលើពិភពលោក ៤ រូបដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ នេះ ៖
លោក Emmanuel Macron
វិមាន Elysee បានប្រកាសថា លោកប្រធានាធិបតីបារាំង Emmanuel Macron បានឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ហើយបានធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ និងបន្តធ្វើការ និងអនុវត្តសកម្មភាពរបស់គាត់ពីចម្ងាយ ។

លោក Donald Trump
លោកប្រធាធិបតីអាមេរិក Donald Trump បានប្រកាសលើបណ្ដាញ Twitter កាលពីថ្ងៃសុក្រ ទី ២ ខែតុលា ថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ រួមជាមួយនឹងជំទាវទីមួយលោកស្រី Melania Trump មុនពេលបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លោក Boris Johnson
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានឆ្លងរោគរាតត្បាតកូវីដ ១៩ កាលពីចុងខែមីនា ហើយបានធ្វើចត្តាឡីស័ក និងទទួលការដាក់អុកស៊ីសែនរហូតដល់លោកជាសះស្បើយ ។

លោក Jair Bolsonaro
លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីខែកក្កដា បន្ទាប់ពីមើលងាយវីរុសនេះរយៈពេលជាច្រើនខែ ហើយបានចាត់ទុកវីរុសកូរ៉ូណាជាជំងឺផ្ដាសាយធម្មតា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៣,១៣៥,១៨០ ករណី និងមានអ្នកស្លាប់ចំនួន នាក់ ហើយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសាររោគរាតត្បាតជាសកលមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Wire

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ