ព័ត៌មានអន្ដរជាតិ
មកស្គាល់ មេដឹកនាំពិភពលោក វ័យក្មេងបំផុត ទាំង១០រូប នាពេលបច្ចុប្បន្ន
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានក្លាយជានាយករដ្ឋមន្ត្រីទី៣១ និងបង្កើតប្រវត្តិសាស្រ្តថៃ ជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតរបស់ប្រទេសនេះ នៅវ័យត្រឹម៣៧ឆ្នាំ។

លោកស្រីទទួលបានសំឡេងគាំទ្រ៣១៩ ក្នុងការបោះឆ្នោតរបស់រដ្ឋសភា ដើម្បីឡើងកាន់អំណាចបន្តពីលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកហូតតំណែង ជុំវិញការតែងតាំងទណ្ឌិត ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

ស្របពេលពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះវ័យរបស់លោកស្រី ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនប្រមុខដឹកនាំពិភពលោកបច្ចុប្បន្នទាំង១០រូប ដែលមានវ័យក្មេងបំផុត៖
- នាយករដ្ឋមន្ត្រីបារាំង Gabriel Attal ៖ កើតថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៩ (អាយុ៣៥ឆ្នាំ)
- ប្រធានាធិបតីស្តីទី បួគីណាហ្វាសូ Ibrahim Traoré ៖ កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨៨ (អាយុ៣៦ឆ្នាំ)
- ប្រធានាធិបតីអេក្វាទ័រ Daniel Noboa ៖ កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៨៧ (អាយុ៣៦ឆ្នាំ)
- នាយករដ្ឋមន្ត្រីម៉ុងតេណេហ្គ្រោ Milojko Spajić ៖ កើតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៧ (អាយុ៣៦ឆ្នាំ)
- ប្រធានាធិបតីម៉ុងតេណេហ្គ្រោ Jakov Milatović ៖ កើតថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)
- នាយករដ្ឋមន្ត្រី សាធារណរដ្ឋអៀរឡង់ ៖ កើតថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)
- នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ៖ កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ (អាយុ៣៧ឆ្នាំ)
- ប្រធានាធិបតីឈីលី Gabriel Boric៖ កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៨៦ (អាយុ៣៨ឆ្នាំ)
- នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman ៖ ប្រសូតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨៥ (ព្រះជន្ម៣៨វស្សា)
- ប្រធានាធិបតីឆាដ Mahamat Déby ៖ កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៤ (អាយុ៤០ឆ្នាំ)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនស្រីពៅលោកថាក់ស៊ីន បង្កើតប្រវត្តិសាស្រ្តថៃ ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


