KPT+
លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍
នៅពេលយើងនិយាយពីមនុស្សដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក យើងប្រហែលជាគិតដល់លោក Elon Musks, Chris Pratts និង Kim Kardashians ហើយ ប៉ុន្តែយើងកម្រគិតដល់ប្រមុខរដ្ឋាភិបាលនានាណាស់។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងនោះ ប្រហែលជានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ពេលដឹងអំពីប្រាក់ខែរបស់ពួកគេ។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញប្រាក់ខែរបស់ថ្នាក់ដឹកនាំពិភពលោកចំនួន ១១រូប៖
១១. នាយករដ្ឋមន្ត្រី ជប៉ុន លោក Yoshihide Suga ប្រាក់ខែ ២៥៥,០០០ ដុល្លារអាមេរិក

១០. នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ប្រាក់ខែ ២៦០,០០០ ដុល្លារអាមេរិក

៩. នាយករដ្ឋមន្ត្រី បែលហ្ស៊ិក លោក Alexander De Croo ប្រាក់ខែ ២៦៣,០០០ ដុល្លារអាមេរិក

៨. នាយករដ្ឋមន្ត្រី លុចសំបួ លោក Xavier Bettel ប្រាក់ខែ ២៧៨,០០០ ដុល្លារអាមេរិក

៧. នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី Jacinda Ardern ប្រាក់ខែ ៣២៥,៥០០ ដុល្លារអាមេរិក

៦. អធិការបតី អូទ្រីស លោក Sebastian Kurz ប្រាក់ខែ ៣២៨,៦០០ ដុល្លារអាមេរិក

៥. អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel ប្រាក់ខែ ៣៦៩,៧០០ ដុល្លារអាមេរិក

៤. នាយករដ្ឋមន្ត្រី អូស្រ្តាលី លោក Scott Morrison ប្រាក់ខែ ៣៨៤,៨០០ ដុល្លារអាមេរិក

៣. ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden ប្រាក់ខែ ៤០០,០០០ ដុល្លារអាមេរិក

២. នាយកប្រតិបត្តិទីក្រុង ហុងកុង លោកស្រី Carrie Lam ប្រាក់ខែ ៥៦៨,៤០០ ដុល្លារអាមេរិក
១. នាយករដ្ឋមន្ត្រី សិង្ហបុរី លោក Lee Hsien Loong ប្រាក់ខែ ១.៦ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


