ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះខ្នាតតូចក្នុងទីក្រុង Essex ប្រទេសអង់គ្លេសសម្លាប់មនុស្ស ៤នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA សោកនាដកម្មធ្លាក់យន្តហោះខ្នាតតូចនៅអាកាសយានដ្ឋាន London Southend ក្នុងទីក្រុង Essex ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បានឆក់យកជីវិតមនុស្ស ៤នាក់។

យន្តហោះធុនតូចនេះ ជាប្រភេទយន្តហោះ Beechcraft B200 បានធ្លាក់ភ្លាមៗបន្ទាប់ពីបានហោះឡើងនៅម៉ោងប្រហែល ៤:០០ ល្ងាច(ម៉ោងក្នុងស្រុក) ពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសហូឡង់។ បន្ទាប់ពីធ្លាក់ យន្តហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅលើមេឃ។ ភ្នាក់ងារសង្គ្រោះបន្ទាន់បានឆ្លើយតបយ៉ាងរហ័ស ដោយប្រជាជននៅតំបន់ក្បែរៗនោះ ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្ន។
ប៉ូលិសបានបញ្ជាក់ថា មនុស្សទាំង៤នាក់ដែលជិះលើយន្តហោះបានស្លាប់ទាំងអស់ក្នុងហេតុការណ៍នេះ ។ ខណៈពេលដែលអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបញ្ចេញជាផ្លូវការ ប៉ូលិសសន្និដ្ឋានថាជនរងគ្រោះទាំងអស់គឺជាជនជាតិបរទេស។ ឥឡូវនេះអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ។
អាកាសយានដ្ឋាន London Southend មានទីតាំងប្រហែល ៦៥ គីឡូម៉ែត្រភាគខាងកើតទីក្រុងឡុងដ៍ និងត្រូវបានគេស្គាល់ថាជាព្រលានយន្តហោះធំជាងគេទី៦នៅក្នុងតំបន់នៃទីក្រុងឡុងដ៍ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ សាក្សីរាប់សិបនាក់កំពុងត្រូវបានសម្ភាស ហើយក្រុមធ្វើកោសល្យវិច្ច័យនិងប៉ូលិសកំពុងប្រមូលភស្តុតាងដើម្បីរកមូលហេតុនាំឱ្យមានសោកនាដកម្មដ៏សាហាវនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


