ព័ត៌មានអន្ដរជាតិ
សាក្សី និងអ្នកនៅរស់ រៀបរាប់ពីហេតុការណ៍ មុនផ្ទុះការជាន់គ្នាស្លាប់នៅ កូរ៉េខាងត្បូង
សាក្សី និងអ្នកនៅរស់រានមានជីវិតបាននិយាយនៅថ្ងៃអាទិត្យនេះថា ការរត់ជាន់គ្នានៅរដ្ឋធានីសេអ៊ូលដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥១ នាក់បានកើតឡើង បន្ទាប់ពីមនុស្សមួយក្រុមធំដែលប្រារព្ធពិធីបុណ្យ Halloween បានប្រជ្រៀតចូលទៅក្នុងផ្លូវតូចចង្អៀតដែលមានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ហើយត្រូវបានរុញច្រានដោយអ្នកដទៃភ្លាមៗ ។

សាក្សីមិនស្គាល់អត្តសញ្ញាណម្នាក់បានសរសេរនៅលើបណ្ដាញ Twitter ថា “មនុស្សបានបន្តរុញគ្នាចូលក្នុងផ្លូវចំណោតក្បែរបារ៍មួយកន្លែង ក្រោយមកគេឮមនុស្សផ្សេងទៀតស្រែក និងដួលសង្កត់លើគ្នា ។ ខ្ញុំគិតថា ខ្ញុំក៏នឹងត្រូវសង្កត់ស្លាប់ដែរហើយ ដោយសារតែអ្នកខាងក្រោយចេះតែបន្តរុញមក ដោយមិនដឹងថា មានមនុស្សដួល និងសង្កត់គ្នានោះទេ” ។

ទន្ទឹមនោះ ស្ត្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សយ៉ាងច្រើនបានរុញទៅរុញមក ហើយបន្ទាប់មកបានធ្វើឲ្យមិត្តរបស់នាងត្រូវសង្កត់នៅក្រោមហ្វូងមនុស្ស ។
ដោយឡែកអ្នករស់រានមានជីវិតជាស្ត្រីម្នាក់ទៀតក្នុងវ័យ ២០ ឆ្នាំដូចគ្នា ដែលមានឈ្មោះថា Park បាននិយាយថា ការរត់ជាន់គ្នានេះបានផ្ទុះឡើង នៅពេលដែលមនុស្សបានសម្រុកចូលទៅក្នុងផ្លូវតូចតែមួយប៉ប្រិចភ្នែក ។ ក្រោយមកខ្ញុំមិនអាចដកដង្ហើមបានទេ ដោយសារតែខ្ញុំទាប ។ ប៉ុន្តែខ្ញុំអាចនៅរស់ ព្រោះខ្ញុំស្ថិតនៅទីតាំងចំហៀងផ្លូវ ហើយភាគច្រើនអ្នកស្លាប់គឺនៅកណ្ដាល” ។

អ្នកនៅរស់រានមានជីវិតម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានកើតឡើងនៅផ្នែកខាងក្រោយ ដោយសារផ្លូវត្រូវបានបិទជិតដោយមនុស្សក្នុងសំលៀកបំពាក់ Halloween ដែលធ្វើឲ្យបុគ្គលិកសង្គ្រោះបន្ទាន់មានការលំបាកក្នុងការមកដល់ ឬចូលកៀកក្នុងផ្លូវនេះ ។
ស្របពេលជាមួយគ្នានេះ អ្នកនៅរស់រានមានជីវិតផ្សេងទៀតបានស្តីបន្ទោសម្ចាស់បារ៍ និងក្លឹបនៅក្បែរនោះ ដែលបានរារាំងមនុស្សមិនឲ្យរត់ចេញពីផ្លូវដែលចង្អៀតនោះ ។

គួរបញ្ចាក់ថា ការរត់ជាន់គ្នាដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅក្នុងផ្លូវតូចចង្អៀតក្បែរសណ្ឋាគារ Hamilton ក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ល្បីល្បាញនៃទីក្រុង Itaewon បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានទៅលេងតំបន់នោះសម្រាប់ពិធីបុណ្យ Halloween ខណៈរហូតមកដល់ពេលនេះមនុស្សសរុបចំនួន ១៥១ នាក់ រួមទាំងជនបរទេសចំនួន ១៩ នាក់បានស្លាប់ និង ៨២ នាក់ផ្សេងទៀតបានរងរបួស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ ចំនួនអ្នកស្លាប់ និងរបួសកើនឡើង នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


