ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង នឹងឆ្លើយតបដោយគ្មានមេត្តា ចំពោះសមយុទ្ធកូរ៉េខាងត្បូង និងអាមេរិក
យោធាកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា នាពេលថ្មីៗកូរ៉េខាងត្បូង-អាមេរិក បានធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នា គឺជាការបង្កហេតុបើកចំហ និងសមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់ ដែលខ្លួនត្រូវឆ្លើយតបគ្មានមេត្តា។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបាននិយាយថា សមយុទ្ធ Vigilant Storm “គឺជាការញុះញង់បើកចំហ ដែលមានគោលបំណងបង្កើនភាពតានតឹងដោយចេតនា និងសមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់ខ្លាំងបំផុត” ។

យ៉ាងណាមិញ អ្នកជំនាញនិយាយថា ទីក្រុងព្យុងយ៉ាងមានភាពរសើប ជាពិសេសចំពោះសមយុទ្ធ Vigilant Storm ពីព្រោះកម្លាំងទ័ពអាកាសរបស់ខ្លួនដែលខ្វះយន្តហោះមានបច្ចេកវិទ្យាខ្ពស់ និងអ្នកបើកយន្តហោះដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ គឺជាផ្នែកមួយខ្សោយបំផុត នៃយោធារបស់ខ្លួន។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធាជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលនាពេលថ្មីៗនេះពីកូរ៉េខាងជើង ដោយផ្តល់ការព្រមានយ៉ាងម៉ឺងម៉ាត់ដល់មេដឹកនាំ លោក គីម ជុងអ៊ុន ប្រសិនបើគាត់ធ្វើតេស្ដនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ចោទ អ៊ីរ៉ង់ បែបណា រឿងបញ្ជូនយន្តហោះឲ្យ រុស្ស៊ី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


