ព័ត៌មានអន្ដរជាតិ
បង្ហាញវីដេអូ យន្តហោះ២គ្រឿង បុកគ្នាពេញទំហឹង នៅពិព័រណ៍ អាមេរិក
យន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី២ ចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង និងធ្លាក់នៅពិព័រណ៍យន្តហោះមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សចំនួន៦នាក់។

វីដេអូ បានបង្ហាញពីយន្តហោះបុកគ្នាក្នុងរយៈកម្ពស់ទាប ដោយធ្វើឲ្យយន្តហោះមួយគ្រឿង ត្រូវដាច់ជាពីរ ធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅ។

យន្តហោះទាំង២ កំពុងចូលរួមក្នុងការសម្តែងលើអាកាស នៅជិតទីក្រុង Dallas ពេលហេតុការណ៍កើតឡើងកាលពីថ្ងៃអាទិត្យទី១៣ខែវិច្ឆិកា។

ក្រុមពន្លត់អគ្គិភ័យនិយាយថា មិនមានអ្នករងរបួសទេ ក្នុងចំណោមអ្នកចូលរួមទស្សនាការសម្តែងនេះ។

សមាគមអ្នកបើកយន្តហោះសម្ព័ន្ធមិត្ត ដែលតំណាងឲ្យអ្នកបើកយន្តហោះអាមេរិក បាននិយាយថា អតីតសមាជិកពីរនាក់របស់ខ្លួនគឺលោក Terry Barker និង Len Root បានបាត់បង់ជីវិតនៅក្នុងការបុកគ្នានេះ។

គួរបញ្ជាក់ថា យន្តហោះទី១គឺយន្តហោះទម្លាក់គ្រាប់បែក B-17 បានដើរតួយ៉ាងសំខាន់ក្នុងការជ័យជម្នះសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ក្នុង សង្គ្រាមលោកលើកទី២។

យន្តហោះទីពីរគឺ P-63 Kingcobra គឺជាយន្តហោះចម្បាំងដែលប្រើក្នុងសង្គ្រាមដូចគ្នា ប៉ុន្តែប្រើក្នុងការប្រយុទ្ធដោយកងទ័ពអាកាសសូវៀតប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះពីរគ្រឿងបុកគ្នាពេញទំហឹង ក្នុងពិធីពិព័រណ៍យន្តហោះ រំលឹកខួបសង្រ្គាមលោកលើកទី២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


