ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អូស្ត្រាលី អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជួយជំរុញ មីយ៉ាន់ម៉ា ឲ្យដោះលែងលោក Sean Turnell
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសថៃ ដែលបានជួយជ្រោមជ្រែងឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាទីប្រឹក្សាប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកក ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល APEC ថា “ខ្ញុំចង់អរគុណមិត្តអាស៊ានរបស់យើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន រួមទាំងមិត្តភ័ក្តិក្នុងអាស៊ាន ដែលបានប្រកាន់ខ្ជាប់យ៉ាងខ្លាំងអំពីតម្រូវការដោះលែងលោកសាស្ត្រាចារ្យ Turnell” ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបញ្ជាក់ថា “ខ្ញុំទើបតែបាននិយាយទៅកាន់លោក Turnell ដែលត្រូវបានដោះលែងពីការជាប់ពន្ធនាគាររយៈពេល ៦៥០ ថ្ងៃដោយអយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។
លោក Turnell ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់រដ្ឋ ហើយតុលាការមីយ៉ាន់ម៉ាបានកាត់ទោសអតីតទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី រូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត ៦,០០០ នាក់ សម្រាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងសម្រាប់គោលបំណងមនុស្សធម៌ផងដែរ ខណៈក៏ដើម្បីអបអរថ្ងៃបុណ្យជាតិរបស់មីយ៉ាន់ម៉ាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៦,០០០ នាក់ រួមទាំងអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


