ព័ត៌មានអន្ដរជាតិ
៧ ខែជាប់គ្នា ចិន នៅតែនាំចូលប្រេង និងឧស្ម័នពី រុស្ស៊ី
ចិននៅតែបន្តនាំចូលថាមពលពីរុស្ស៊ីបន្ថែមទៀតនៅក្នុងខែតុលា ហើយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុននោះ គឺការនាំចូលប្រេង និងឧស្ម័ន កើនឡើងខ្ពស់ក្នុងរយៈពេល ៧ ខែជាប់គ្នា ។

តាមរយៈអាជ្ញាធរគយចិនបានប្រកាសថា ពួកគេបាននាំចូលប្រេងឆៅជាង ៧.៧ លានតោនពីប្រទេសរុស្ស៊ី ដែលកើនឡើង ១៦ ភាគរយ បើធៀបនឹងឆ្នាំមុន ។ ដោយឡែក ចំពោះការនាំចូលឧស្ម័នធម្មជាតិវិញ ក៏មានកម្រិតខ្ពស់ជាងមុនផងដែរ គឺ ៥៥ ភាគរយ ពោលមានចំនួនរហូតដល់ ៧៥ ម៉ឺនតោន ។
ចំណែកការនាំចូលថាមពល បានរួមចំណែកដល់ការកើនឡើង ៤៩.៩ ភាគរយសម្រាប់តម្លៃនៃការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ី គិតជាប្រាក់ដុល្លារសម្រាប់រយៈពេល ១០ ខែនេះ ។

ជាមួយគ្នានោះ អ្នកវិភាគនិយាយថា ការនាំចេញប្រេង និងឧស្ម័នបាននិងកំពុងជួយជំរុញសេដ្ឋកិច្ចរុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ផ្ទុះឆេះទីលានកណ្ដាលទីក្រុងរបស់ រុស្ស៊ី មានទាំងអ្នកស្លាប់ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


