ព័ត៌មានអន្ដរជាតិ
អាមេរិក ញាប់ដៃញាប់ជើងរកការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ទុកប្រជែងចិន និងរុស្ស៊ី
បើយោងតាមលោកមេបញ្ជាការ Johnny Wolfe នាយកកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងអភិវឌ្ឍអាវុធលឿនជាងសំឡេងលឿន ដើម្បីប្រជែងជាមួយរុស្ស៊ី និងចិន នៅក្នុងវិស័យមួយនេះ ។

លោក Wolfe បានថ្លែងទៅកាន់សារព័ត៌មាន CNN ថា “រហូតមកដល់ពេលនេះ អាមេរិកកំពុងខ្វះអ្នកជំនាញពិតប្រាកដ ដែលស្ទាត់ក្នុងបច្ចេកវិទ្យាដាក់បញ្ចូលទៅក្នុងប្រព័ន្ធអាវុធនោះនៅឡើយទេ ខណៈដែលប្រទេសរុស្ស៊ី និងចិនបានបង្កើតអាវុធបែបនេះរួចទៅហើយ” ។
សេចក្តីថ្លែងការណ៍របស់លោក Wolfe បានកើតឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដោយជោគជ័យ ក្នុងអំឡុងពេលសង្គ្រាមលុកលុយ ដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំនេះ និងបន្ទាប់ពីប្រទេសចិន បានសាកល្បងអាវុធល្បឿនលឿនជាងសំឡេងរបស់ខ្លួនផងដែរនៅឆ្នាំ ២០២១ ។

ដោយឡែក បើយោងតាមទីភ្នាក់ងារស្រាវជ្រាវសភាអាមេរិកបានឲ្យដឹងថា មន្ទីរបញ្ចកោណបានស្នើរសុំប្រាក់ ៤.៧ ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវអាវុធល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំសារពើពន្ធបន្ទាប់ ពោលកើនឡើងពី ៣.៨ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


