ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនគ្រូបង្វឹកបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជួយដល់ ឡាវ
រុស្ស៊ីបានបញ្ជូនក្រុមអ្នកជំនាញមួយក្រុមទៅជួយប្រទេសឡាវដើម្បីបង្វឹកលើជំនាញបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយយោធាអាមេរិកក្នុងអំឡុងសង្គ្រាមឥណ្ឌូចិន បើទោះជាសង្គ្រាមត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះនៅតែមានពលរដ្ឋឡាវស្លាប់ និងរងរបួសជាច្រើនដោយសារគ្រាប់បែកដែលនៅកប់ក្នុងដីជាច្រើនលានគ្រាប់។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានពិធីកិច្ចបើកប្រតិបត្តិការរួមគ្នារុករក បោសសំអាត និងកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ក្នុងទឹកដីប្រទេសឡាវសម្រាប់ឆ្នាំ ២០២២-២០២៣ ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិឡាវ និងក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។
ការបើកប្រតិបត្តិការរួមគ្នាដើម្បីរុករក និងបោសសំអាតគ្រាប់លើកនេះ នឹងត្រូវធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកណាកាយ ខេត្តខាំមួន លើផ្ទៃដីសរុប ៥៦,៣ហិកតា ដោយគេរំពឹងថា នៅមានគ្រាប់បែក ឬគ្រាប់យុទ្ធភ័នណ្ឌមិនទាន់ផ្ទុះបន្សល់ទុកសម្រាប់ឱ្យក្រុមប្រតិបត្តិការចម្រុះនៃប្រទេសទាំង២ រុករកលើផ្ទៃដីដែលបានត្រៀមទុក។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយត្រី ចាន់ថង សនតាអាត (Chanthong Sonta-at) បាននិយាយថា ប្រទេសឡាវ គឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រាប់បែកដែលបានបន្សល់ទុកក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ក្នុងអំឡុងឆ្នាំ ១៩៦៤-១៩៧៣ កងទ័ពអាមេរិកបាននាំយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងទឹកដីប្រទេសឡាវចំនួនជាង ៥៨០,០០០ជើង ជាមួយនឹងគ្រាប់បែកប្រភេទផ្សេងៗដែលត្រូវបានទម្លាក់ក្នុងប្រទេសឡាវមានទម្ងន់សរុបជាង ៣លានតោន ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ២៧០លានគ្រាប់ និងគ្រាប់បែកធុនធំប្រមាណ ៤លានគ្រាប់។
បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបានរកឃើញថា បច្ចុប្បន្ននៅមានគ្រាប់បែកប្រហែល ៨០លានគ្រាប់នៅកប់ក្រោមដីនៅក្នុងប្រទេសឡាវនៅឡើយ ដែលស្មើនឹងប្រមាណ ៣០% នៃចំនួនគ្រាប់បែកទាំងអស់ដែលសហរដ្ឋអាមេរិកទម្លាក់ក្នុងអំឡុងពេលសង្រ្គាម។ ហើយផ្ទៃដីដែលត្រូវបានទម្លាក់គ្រាប់បែកមានប្រហែល ២/៣ នៃផ្ទៃដីសរុបរបស់ប្រទេសឡាវ។
ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលកម្ចាត់គ្រាប់បែករបស់រុស្ស៊ីបានបញ្ជូនអ្នកជំនាញមកបណ្តុះបណ្តាលបោសសំអាតគ្រាប់ដល់ឡាវចំនួន ៩៩នាក់ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


