Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនការពារជាតិបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកឲ្យទ័ព រុស្ស៊ី ទុក​សម្រាប់ប្រតិបត្តិការផ្សេងៗ

បានផុស

នៅ

ការិយាល័យសារព័ត៌មានរបស់ក្រុមហ៊ុន UAC បាននិយាយនៅលើឆានែល Telegram របស់ខ្លួនកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនយន្តហោះ Tupolev បានប្រគល់យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 ទៅកាន់កងកម្លាំងអាកាសរុស្ស៊ី បន្ទាប់ពីការជួសជុលក្រោមផែនការផ្គត់ផ្គង់ការពារជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យសារព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុនយន្តហោះ Tupolev បានប្រគល់យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tu-22M3 ជំនាន់ចុងក្រោយបង្អស់ ទៅកាន់កងកម្លាំងអាកាសរុស្ស៊ី សម្រាប់ប្រតិបត្តិការផ្សេងៗ” ។

មុនប្រគល់ឲ្យកងកម្លាំងរុស្ស៊ី, អ្នកឯកទេសបានអនុវត្តការងារថែទាំជាប្រចាំយ៉ាងដិតដល់លើយន្តហោះទម្លាក់គ្រាប់បែកមួយនេះ ហើយការប្រគល់យន្តហោះ Tu-22M3 ទៅឲ្យប្រតិបត្តិការរុស្ស៊ីក៏ធ្វើឡើង បន្ទាប់ពីការហោះហើរសាកល្បងដឹកជញ្ជូនប្រកបដោយភាពជោគជ័យផងដែរ ។

Tu-22M3 គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយច្រើនម៉ូដែល ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារលើគោលដៅកងទ័ពដីគោក និងជើងទឹកនៅទូទាំងតំបន់ទាំងរយៈកម្ពស់ខ្ពស់ មធ្យម និងទាប ។

យន្តហោះទម្លាក់គ្រាប់បែកនេះត្រូវបានទទួលយកសម្រាប់បម្រើការងារក្នុងឆ្នាំ ១៩៨៩ ហើយសរុបមក រោងចក្រអាកាសចរណ៍ Kazan បានប្រមូលផ្តុំយន្តហោះទម្លាក់គ្រាប់បែក Tu-22M យកទៅកែប្រែដើម្បីដាក់បច្ចេកវិទ្យាថ្មីៗប្រហែល ៥០០ គ្រឿងហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ រុស្ស៊ី ឲ្យអង្គការ ណាតូ រំលាយចោលទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់

សន្តិសុខសង្គម៣៥ នាទីutes មុន

កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច

ព័ត៌មានជាតិ៣៧ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

កីឡា៣៩ នាទីutes មុន

លោក​ ណយ​ ផានណា​ លើក​ឡើងពី​ការ​ប្រមូលផ្ដុំ​ និង​ត្រៀម​ខ្លួន​របស់​កីឡា​កាយសម្ព័ន្ធ​នៅ​ស៊ីហ្គេម លើក​ទី៣៣​

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៦ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២១ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម