ព័ត៌មានអន្ដរជាតិ
អ្នកជំងឺគ្រុនក្ដៅសម្រុកទៅគ្លីនិកទីក្រុង ប៉េកាំង ក្រោយបន្ថូរបន្ថយវិធានការកូវីដ
គ្លីនិកគ្រុនក្តៅនៅទីក្រុងប៉េកាំងមានការកើនឡើងអ្នកជំងឺច្រើនជាង ១៦ ដងក្នុងមួយសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញថា ជំងឺកូវីដ ១៩ រីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីការបន្ធូរវិធានការកាត់បន្ថយហានិភ័យនៃការឆ្លង ។

មន្ត្រីទីក្រុងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺដែលចូលទៅគ្លីនិកគ្រុនក្តៅនៅទីក្រុងប៉េកាំងបានកើនឡើង ១៦ ដង ពោលឡើងដល់ ២២,០០០ នាក់ ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានដកវិធានការតឹងរ៉ឹងក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ហើយលទ្ធផលតេស្ត PCR វិជ្ជមាន នឹងលែងតម្រូវឲ្យដាក់នៅកន្លែងសាធារណៈជាច្រើនទៀតហើយ ។

ទន្ទឹមនោះ បុគ្គលដែលមិនមានរោគសញ្ញា ឬស្រាលត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ជំនួសឲ្យការបញ្ជូនទៅមន្ទីរពេទ្យ ឬកន្លែងធ្វើចត្តាឡីស័កផ្សេងទៀត ។
ពាក់ព័ន្ធបញ្ហាប្រឈមនឹងការកើនឡើងនៃករណីនេះផងដែរ, អាជ្ញាធរទីក្រុងគ្រោងនឹងបង្កើនចំនួននាយកដ្ឋានព្យាបាលអ្នកជំងឺករណីគ្រុនក្តៅនៅទីក្រុងប៉េកាំងពី ៩៤ ទៅ ៣០៣ កន្លែង ។

ស្របពេលជាមួយគ្នានេះ មន្ត្រីទីក្រុងកាលពីថ្ងៃចន្ទក៏បានបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដចំនួន ២៥ លានគ្រឿងផងដែរ ដោយសារតែឧបករណ៍តេស្តទាំងនេះពិបាករកទិញនៅក្នុងរដ្ឋធានី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅព្រំដែន មានរបួសទាំងសងខាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


