ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី នឹងបញ្ជូនឧស្ម័នបន្ថែមទៀតទៅតំបន់អាស៊ី
ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅតំបន់អាស៊ីបូព៌ានឹងបន្តកើនឡើង ហើយអាចឈានដល់ជិត ៩០ ពាន់លានម៉ែត្រគូបនៅចុងទសវត្សរ៍នេះ ។

លោកបាននិយាយថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបំពង់បង្ហូរប្រេងទៅកាន់ភាគខាងត្បូង និងខាងកើតនឹងក្លាយជាជំហានដ៏សំខាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច និងសកម្មភាពអរិភាពផ្សេងទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ។
លោក ពូទីន បន្តបញ្ជាក់លើការអនុវត្តគម្រោងដូចជា Kovyktinskoe Field, Power of Siberia 2 និងផ្លូវ Far East នឹងធ្វើឲ្យបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅភាគខាងកើតដល់ ៤៨ ពាន់លានម៉ែត្រគូបនៅដើមឆ្នាំ ២០២៥ និងដល់ ៨៨ ពាន់លានគូបនៅឆ្នាំ ២០៣០ ។

លោកបានកត់សម្គាល់ថា ចំនួននេះពិតជាមានច្រើនជាង ៦០ភាគរយ នៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់លោកខាងលិចក្នុងឆ្នាំ ២០២១ ទៅទៀត ។
បើយោងតាមលោកប្រធានាធិបតី គម្រោងឧស្ម័នធម្មជាតិរាវថ្មី (LNG) នៅក្នុងតំបន់ Yamal របស់រុស្ស៊ីនឹងធ្វើឲ្យវាអាចបង្កើនផលិតកម្ម LNG ដល់ទៅ ៧០ ពាន់លានម៉ែត្រគូប ដែលនឹងអនុញ្ញាតឲ្យមានការបង្វែរទិសដៅនាំចេញផងដែរ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


