ព័ត៌មានអន្ដរជាតិ
លោក Blinken ផ្អាកដំណើរទស្សនកិច្ចទៅចិន ដោយសារបាឡុងហោះ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលដំណើរទស្សនកិច្ចការទូតដែលគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន ខណៈរដ្ឋបាលរបស់លោក Biden កំពុងថ្លឹងថ្លែងការឆ្លើយតប ចំពោះបាឡុងចិនហោះខ្ពស់លើទីតាំងដ៏រសើបនៅភាគខាងលិចសហរដ្ឋអាមេរិក។

ការសម្រេចចិត្តនេះបានកើតឡើង បើទោះបីជាចិនអះអាងថា បាឡុងនោះជាផ្កាយរណបស្រាវជ្រាវអាកាសធាតុដែលហោះខុសផ្លូវក៏ដោយ។ យ៉ាងណាក្តី សហរដ្ឋអាមេរិកពណ៌នាថា វាជាផ្កាយរណបឃ្លាំមើល។
ដំណើរទស្សនកិច្ចត្រូវបានលុបចោលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក Blinken នឹងត្រូវចាកចេញពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងប៉េកាំង។ នៅព្រឹកថ្ងៃសៅរ៍ទី០៤ខែកុម្ភៈ លោក Blinken បានប្រាប់សមភាគីចិនគឺលោក Wang Yi ថា ដំណើរនេះនឹងត្រូវពន្យារពេល ប៉ុន្តែលោកមានបំណងធ្វើទស្សនកិច្ចនៅថ្ងៃក្រោយ។

កិច្ចប្រជុំដែលរំពឹងទុកជាយូរមកហើយរបស់លោក Blinken ជាមួយមន្ត្រីជាន់ខ្ពស់ចិន ត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយ ដើម្បីស្វែងរកការសម្រុះសម្រួលចំពេលមានការខ្វែងគំនិតគ្នាលើបញ្ហាកោះតៃវ៉ាន់ សិទ្ធិមនុស្ស ការទាមទាររបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង កូរ៉េខាងជើង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន គោលនយោបាយពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ។
តាមការគ្រោងទុក កិច្ចប្រជុំនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយឈានដល់ថ្ងៃចន្ទ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ ប្រធាន សភា អាមេរិក ចោទ ចិន ថា មិន យក ចិត្ត ទុក ដាក់ ចំពោះ អធិបតេយ្យភាពរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


