ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញសកម្មភាព cyber លួចលុយ
កូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដោយឯករាជ្យលើកូរ៉េខាងជើងជុំវិញបញ្ហាសកម្មភាពអ៊ីនធឺណិតខុសច្បាប់ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងកម្មវិធីទាក់ទងការលួចរូបិយប័ណ្ណគ្រីបតូ។

ក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មនេះផ្តោតលើអ្នកជំនាញបច្ចេកវិទ្យាកូរ៉េខាងជើងបួននាក់ រួមទាំង Hacker និងអង្គការចំនួនប្រាំពីរ រួមទាំងអ្នកដែលស្ថិតនៅក្រោមទីភ្នាក់ងារស៊ើបការណ៍យោធាកូរ៉េខាងជើងផងដែរ។
ទណ្ឌកម្មនេះ ផ្តោតសំខាន់លើបទល្មើសលើប្រព័ន្ធបច្ចេកវិទ្យា Cyber ដែលពួកគេលួចលុយ ដើម្បីយកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់លោកគីមជុងអ៊ុន។ វិធានការនេះ នឹងហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុដែលជាគោលដៅត្រូវទទួលទណ្ឌកម្ម។

របាយការណ៍ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូនៅឆ្នាំ ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់។ ក្នងនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញថា ទ្រព្យសម្បត្តិដែលលួចបាន អាចមានប្រហែល ១ពាន់លានដុល្លារ។
ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញអាសយដ្ឋានរបស់អង្គភាពដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលជាផ្នែកមួយនៃការលួចលុយរូបិយប័ណ្ណសកលដោយ Hacker កូរ៉េខាងជើង។
គួរបញ្ជាក់ថា នេះជាការដាក់ទណ្ឌកម្មឯករាជ្យលើកទី៣ លើកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk-yeol។
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ NHK
ចុចអានបន្ទាប់៖ លោក Zelensky ថា សម្ព័ន្ធមិត្ត អឺរ៉ុប ត្រៀមបញ្ជូនយន្តហោះឲ្យ អ៊ុយក្រែន រួចហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


