ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា សម្ព័ន្ធមិត្ត អឺរ៉ុប ត្រៀមបញ្ជូនយន្តហោះឲ្យ អ៊ុយក្រែន រួចហើយ
លោក Volodymyr Zelensky និយាយថា មេដឹកនាំអឺរ៉ុបមួយចំនួនបានត្រៀមរួចជាស្រេចដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំងដល់ទីក្រុងកៀវ បន្ទាប់ពីលោកធ្វើដំណើរទៅក្រៅប្រទេសរយៈពេល ២ ថ្ងៃ ក្នុងការស្វែងរកអាវុធថ្មីៗពីបណ្ដាប្រទេសលោកខាងលិច ។

លោក Zelensky បញ្ជាក់ថា អឺរ៉ុបនឹងនៅជាមួយអ៊ុយក្រែនរហូតដល់ទទួលបានជ័យជម្នះ ដោយអឺរ៉ុបក៏នឹងត្រៀមផ្តល់អាវុធ និងជំនួយដែលចាំបាច់ជាច្រើនថែមទៀត ដោយរួមមានទាំងយន្តហោះចម្បាំងផងដែរ ។
ជាមួយគ្នានោះ លោកលើកឡើងថា អ៊ុយក្រែន ក៏មានកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនទាក់ទងនឹងបញ្ហាយន្តហោះចម្បាំង និងយន្តហោះផ្សេងទៀតផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងពេលវេលានៃការបញ្ជូនយន្តហោះទៅឲ្យអ៊ុយក្រែននោះទេ ។

យ៉ាងណាក្តី ក្នុងដំណើរទៅអឺរ៉ុប លោក Zelensky បានទទួលការអបអរសាទរជាខ្លាំងពីសភាអ៊ឺរ៉ុប ដោយក្នុងសន្ទរកថា លោកថ្លែងថា ការប្រយុទ្ធរបស់អ៊ុយក្រែន គឺជាសិទ្ធសេរីភាពរបស់អឺរ៉ុបទាំងមូល ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ពូទីន ក៏ធ្លាប់បានព្រមានហើយ ប្រសិនបើប្រទេសសហភាពអឺរ៉ុបណាមួយ ហ៊ានផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន នោះពិភពលោក នឹងជួបផលវិបាកមិនខាន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន ត្រៀមប្រើមីស៊ីល អង់គ្លេស វាយប្រហារឧបទ្វីប Crimea
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


