Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន អាមេរិក ថានឹងមិននៅស្ងៀមរឿងបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ងាយៗនោះទេ

បានផុស

នៅ

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូនឹង​មិនបញ្ចប់ ឬក៏នៅស្ងៀមចំពោះសកម្មភាពរបស់អាមេរិក ពាក់ព័ន្ធនឹងការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Igor Girenko អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបាននៅលើបណ្ដាញ Telegram ថា​ អាមេរិកមិនអាចបង្វែរដានចំពោះបញ្ហាបំផ្ទុះបំពង់ថាមពលដ៏សំខាន់នេះបានទេ ជាពិសេសត្រូវតែផ្តល់ការពិត ដោយសារមានភស្តុតាងជាច្រើននៅបាតសមុទ្រ ។

ជាមួយការបំផ្ទុះនេះ រុស្ស៊ីចាត់ទុកថា ជាអំពើភេរវកម្មអន្តរជាតិ ដែលទាមទារឲ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំ និងឯករាជ្យបំផុត ហើយអាមេរិកគួរតែទម្លាក់ចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ី ហើយងាកទៅរកវិធីដោះស្រាយជំនួសវិញល្អជាង ។

គួររំឭកថា ករណីផ្ទុះនេះ កើតឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ចំនួន ៣ ខ្សែនៅបាតសមុទ្រ ត្រូវបានខូចខាត ។

ទន្ទឹមនោះកាលពីសប្តាហ៍មុន អ្នកកាសែតស៊ើបអង្កេតដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ Seymour Hersh ក៏បានចេញផ្សាយរបាយការណ៍មួយ ដោយបន្ទោសលើទីក្រុងវ៉ាស៊ីនតោនចំពោះការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream មួយនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏បានចេញមកបដិសេធម្តងហើយម្តងទៀតផងដែរ អំពីការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះបំពង់បង្ហូរប្រេងរបស់រុស្ស៊ីមួយនេះ ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានទាមទារឲ្យមានការស៊ើបអង្កេតបើកចំហ ហើយថែមទាំងបានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់នៅសប្តាហ៍ក្រោយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ថា ប្រទេសទាំងអស់ គួរតែព្រមានចិន ប្រឆាំងនឹងជម្លោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម