ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ឥណ្ឌូនេស៊ី ចាក់វ៉ាក់សាំងកូវីដដល់មនុស្សវ័យក្មេងមុនមនុស្សចាស់ ខុសពីប្រទេសដទៃ?
នៅចក្រភពអង់គ្លេស មនុស្សទីមួយដែលទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្រៅលក្ខខណ្ឌសាកល្បង គឺជានិវត្តជនអាយុ៩០ឆ្នាំ។ នៅកាណាដា អ្នកទទួលដំបូងគេគឺមានអាយុ៨៩ឆ្នាំ។ នៅអាឡឺម៉ង់ អ្នកនៅមណ្ឌលចាស់ជរាអាយុ១០១ឆ្នាំម្នាក់ក៏ទទួលបានវ៉ាក់សាំងដំបូងគេដែរ។
ប៉ុន្តែនៅឥណ្ឌូនេស៊ី ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកូវីដក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយករណីឆ្លង៨៣៦,៧១៨ករណីនិងអ្នកស្លាប់២៤,៣៤៣នាក់, រដ្ឋាភិបាលបានជ្រើសរើសយកវិធីចាក់វ៉ាក់សាំងខុសពីគេ។
ក្នុងដំណាក់កាលដំបូងដែលចាប់ផ្តើមនៅថ្ងៃពុធ និងបន្តរហូតដល់ដំណាច់ខែមីនា, បុគ្គលិកសុខាភិបាលចំនួន១.៣លាននាក់និងមនុស្ស១៧.៤លាននាក់ទៀត មកពីសេវាសាធារណៈដូចជាប៉ូលិស ទាហាន គ្រូបង្រៀននិងអ្នកការិយាធិបតេយ្យ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech ដោយឥតគិតថ្លៃ។ បន្ទាប់ពីក្រុមទាំងនោះ មនុស្សពេញវ័យធ្វើការ គឺជាអទិភាព។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Nadia Wikeko បានប្រាប់ Al Jazeera ថា “ប្រទេសឥណ្ឌូនេស៊ីកំណត់គោលដៅយកអាយុពី១៨ដល់៥៩ឆ្នាំ ជំនួសមនុស្សចាស់ពីព្រោះយើងមិនបានបញ្ចប់ការសាកល្បងដំណាក់កាលទី៣ សម្រាប់មនុស្សនៅអាយុនេះជាមួយវ៉ាក់សាំង Sinovac ទេ។ យើងកំពុងរង់ចាំការត្រួតពិនិត្យពី ទីភ្នាក់ងារគ្រប់គ្រងថ្នាំនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី (BPOM) ដើម្បីពិនិត្យមើលថាតើវ៉ាក់សាំងនេះអាចត្រូវបានប្រើដោយសុវត្ថិភាព សម្រាប់មនុស្សដែលមានអាយុលើសពី៦០ឆ្នាំដែរឬអត់”។
ពលរដ្ឋជាច្រើនគាំទ្រយុទ្ធសាស្ត្រនេះ។
លោកស្រី Putu ជាអ្នកកោះបាលីអាយុ៥៦ឆ្នាំបាននិយាយថា “ដោយសារតែមនុស្សចាស់នៅប្រទេសឥណ្ឌូនេស៊ី ភាគច្រើនស្នាក់នៅក្នុងផ្ទះ ឱកាសនៃការឆ្លងគឺទាបជាងមនុស្សដែលមានអាយុធ្វើការ។ ដូច្នេះ បើយុវជនទទួលការចាក់វ៉ាក់សាំងជាមុន ពួកគេអាចទៅសួរសុខទុក្ខមនុស្សវ័យចំណាស់ដោយសុវត្ថិភាព”។
យុទ្ធសាស្ត្ររបស់ឥណ្ឌូនេស៊ីគឺផ្ទុយពីគំនិតទូទៅ ខណៈអ្នកជំនាញវេជ្ជសាស្រ្តនិយាយថា ក្រុមដំបូងដែលត្រូវទទួលថ្នាំបង្ការគួរតែជាបុគ្គលិកពេទ្យជួរមុខ ហើយបន្ទាប់មកគឺមនុស្សចាស់។
ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៦ ដែលក្រុមហ៊ុនផលិតឱសថចិន Sinovac បានធ្វើការពិសោធន៍ដំណាក់កាលទី៣សម្រាប់វ៉ាក់សាំង CoronaVac របស់ខ្លួន។ អ្នកស្ម័គ្រចិត្តចំនួន១,៦២០នាក់បានចូលរួមក្នុងការសាកល្បងដែល ចាប់ផ្តើមកាលពីខែសីហា។
មនុស្សពេញវ័យដែលមានអាយុធ្វើការក៏នឹងត្រូវបានផ្តល់អាទិភាព នៅក្នុងដំណាក់កាលទី២នៃការចាក់វ៉ាក់សាំងរបស់ឥណ្ឌូនេស៊ីផងដែរ។ នេះជាផែនការដ៏ធំមួយ ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន១៨១.៥លាននាក់ ឬប្រមាណ៦៧ភាគរយនៃប្រជាជនសរុប២៧៣លាននាក់របស់ប្រទេសនេះ ក្នុងរយៈពេល១៥ខែ។
នេះបានជំរុញឲ្យមានការរំពឹងទុកថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ឥណ្ឌូនេស៊ីគឺផ្អែកទៅលើសេដ្ឋកិច្ចសុទ្ធសាធ។
លោក Ajib Hamdani ប្រធានផ្នែកហិរញ្ញវត្ថុនិងធនាគារនៃសមាគមសហគ្រិនវ័យក្មេងឥណ្ឌូនេស៊ី បាននិយាយថា “វាច្បាស់ណាស់ថា ការសម្រេចចិត្តកំណត់គោលដៅទៅលើមនុស្សដែលមានអាយុធ្វើការគឺទាក់ទង ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច”។
លោកបានពន្យល់ថា “ប៉ុន្តែការសម្រេចចិត្តលើការបែងចែកវ៉ាក់សាំងនេះ ក៏ទាក់ទងនឹងប្រជាសាស្ត្រផងដែរ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី យើងមានចំនួនប្រជាជនដែលមានអាយុធ្វើការច្រើនបើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍផ្សេងទៀត។ ដូច្នេះ រដ្ឋាភិបាលធ្វើត្រូវហើយក្នុងការដាក់មនុស្សវ័យក្មេងឲ្យក្លាយជាអាទិភាព ពីព្រោះប្រសិនបើ យើងមិនរក្សាសុខភាពរបស់ក្រុមមនុស្សវ័យនេះទេ វានឹងធ្វើឲ្យមានបញ្ហាកាន់តែធំសម្រាប់ប្រទេសនាពេលក្រោយ”។
លោកបានបន្ថែមថា “យើងទទួលស្គាល់ថា បញ្ហាដំបូងនៃជំងឺរាតត្បាតគឺសុខភាព មិនមែនសេដ្ឋកិច្ចទេ។ ប៉ុន្តែជាមួយនឹងគោលនយោបាយចាក់វ៉ាក់សាំងនេះ យើងមានក្តីសង្ឃឹមខ្ពស់ថា វានឹងត្រូវដោះស្រាយបានទាំងពីរក្នុងពេលតែមួយ”។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ណាមួយថាតើ ពេលណាទើបមនុស្សអាយុលើស៦០ឆ្នាំនឹងទទួលបានវ៉ាក់សាំងទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេគួរតែរង់ចាំថ្នាំបង្ការរបស់ក្រុមហ៊ុន Pfizer និង AstraZeneca ពីព្រោះវ៉ាក់សាំងទាំងនេះត្រូវបានធ្វើតេស្តលើមនុស្សចាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ពេទ្យស្រីម្នាក់ត្រូវផ្អាកការងារដោយសាររួមសិចជាមួយអ្នកជំងឺកូវីដក្នុងបន្ទប់ទឹក
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង