ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយបកទៅអ្នកដែលចោទ ចិន ថា ផ្ដល់អាវុធឲ្យទីក្រុងមូស្គូ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrey Kelin បានចេញមកជំទាស់នឹងការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងកំពុងពង្រីកការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងមូស្គូ ហើយបានវាយបកទៅវិញថា រុស្ស៊ីមានអាវុធគ្រប់គ្រាន់ហើយ ។

លោក Kelin បាននិយាយក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ ប៉ុស្តិ៍ទូរទស្សន៍ Al Jazeera ថា “ប្រទេសចិនបានប្រកាសជាផ្លូវការហើយ គឺមិនបានផ្តល់ការគាំទ្រផ្នែកយោធាណាមួយសម្រាប់យើងនោះទេ ។ តាមដែលខ្ញុំដឹង ទីក្រុងប៉េកាំងមិនបានធ្វើបែបនេះនោះទេ ហើយក៏មិនមានភ័ស្តុតាងណាមួយដែលយើងទទួលបានអាវុធពីប្រទេសចិនផងដែរ” ។
យោងតាមអ្នកការទូតរុស្ស៊ីរូបនេះបញ្ជាក់ថា “រុស្ស៊ីមានសព្វាវុធគ្រប់គ្រាន់ និងល្អៗជាច្រើនសម្រាប់ការប្រយុទ្ធទាំងអស់ ដូច្នេះមិនចាំបាច់ពឹង ឬត្រូវការការផ្គត់ផ្គង់អាវុធណាមួយពីប្រទេសដទៃទៀតនោះទេ” ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានអះអាងកាលពីថ្ងៃទី ១៨ ខែកុម្ភៈថា ប្រទេសចិនកំពុងពិចារណាផ្គត់ផ្គង់អាវុធ និងគ្រាប់បែកទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើនៅអ៊ុយក្រែន ។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានវាយបកទៅវិញថា អាជ្ញាធរចិននឹងមិនអត់ធ្មត់ចំពោះការគំរាមកំហែងរបស់អាមេរិក និងសម្ពាធលើការចោទប្រកាន់យោធាសម្រាប់ទីក្រុងមូស្គូនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី គូសបន្ទាត់ក្រហម បើ ណាតូ ហ៊ានឆ្លង នោះនឹងក្លាយជាការចូលរួមសង្គ្រាមដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


