ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គូសបន្ទាត់ក្រហម បើ ណាតូ ហ៊ានឆ្លង នោះនឹងក្លាយជាការចូលរួមសង្គ្រាមដោយផ្ទាល់
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០២ខែមីនាថា ការដែលកងទ័ពកាណាដា និងអាល្លឺម៉ង់បង្រៀនអ៊ុយក្រែនពីរបៀបប្រើប្រាស់រថក្រោះ Leopard គឺអាចចាត់ទុកថា អង្គការណាតូបានចូលរួមក្នុងជម្លោះនេះដោយប្រយោលរួចទៅហើយ ប៉ុន្តែការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសប៉ូឡូញនឹងមានន័យថា ណាតូបានដើរលើបន្ទាត់ក្រហម ចូលទៅក្នុងសង្គ្រាមដោយផ្ទាល់។

លោក Medvedev ដែលក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ បានព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ក្រៅពីការផ្គត់ផ្គង់អាវុធ, ពួកគេអាចត្រូវបានចាត់ទុកថាជាភាគីនៃជម្លោះ ប្រសិនបើពួកគេបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនឲ្យចេះប្រើរថក្រោះឬយន្តហោះចម្បាំង។
លោក Medvedev បានកត់សម្គាល់នៅលើ Telegram ថា ការហ្វឹកហ្វឺនរថក្រោះនៅលើទឹកដីសហភាពអឺរ៉ុប ត្រូវបានអនុវត្តរួចទៅហើយ ប៉ុន្តែប្រសិនបើវាពង្រីកដល់យន្តហោះចម្បាំងដែលមានមូលដ្ឋាននៅកន្លែងណាមួយក្នុងប្រទេសប៉ូឡូញនោះ វានឹងក្លាយជាការចូលដោយផ្ទាល់របស់ក្រុមអាត្លង់ទិកនិយមទៅក្នុងសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ។

ស្របពេលដែលសហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុបនិយាយអំពី “ប្រជាជនដែលស្រឡាញ់សេរីភាពនៃអ៊ុយក្រែន” នោះ, ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍លើតំបន់ Bryansk របស់រុស្ស៊ី បានបង្ហាញថា ពួកគេកំពុងគាំទ្រ “ពួកណាស៊ីក្បត់ជាតិ ភេរវករដែលវាយប្រហារជនស៊ីវិល”។
គួរបញ្ជាក់ថា ម្តងហើយម្តងទៀត លោក Medvedev បាននិយាយចំៗអំពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ចាប់តាំងពីវាផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ កាលពីខែមុន គាត់បានព្រមានសហរដ្ឋអាមេរិកថា កិច្ចពិភាក្សារបស់ខ្លួនអំពី “យុទ្ធសាស្ត្របរាជ័យ” មានន័យថា ឥឡូវនេះ រុស្ស៊ីមើលឃើញជម្លោះនេះថាជា អត្ថិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


