ព័ត៌មានអន្ដរជាតិ
អាមេរិក បង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅក្នុងប្រទេសជាប់របង អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បាននិយាយនៅក្នុងពិធីមួយនៅឯជំរំទ័ព Camp Kosciuszko ក្នុងទីក្រុង Poznan កាលពីថ្ងៃអង្គារថា កងទ័ពសហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍លើកដំបូងរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ។

លោករដ្ឋមន្ត្រីបាននិយាយថា “មូលដ្ឋានយោធានៅទីក្រុង Poznan បានកើតមានឡើង បន្ទាប់ពីប៉ូឡូញបាននិងកំពុងជំរុញឲ្យមានវត្តមានជាអចិន្ត្រៃយ៍នៃកងទ័ពអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ហើយមូលដ្ឋានយោធាថ្មីរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសជាប់របងរបស់អ៊ុយក្រែនមួយនេះ គឺជាមូលដ្ឋានអចិន្ត្រៃយ៍ទី ៨ ហើយសម្រាប់កងកម្លាំងប្រដាប់អាវុធអាមេរិកនៅអឺរ៉ុប” ។
ទន្ទឹមនោះ អង្គភាពនេះនឹងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់ទាហានអាមេរិក ដែលឈរជើងនៅក្នុងប្រទេសប៉ូឡូញ ហើយអង្គភាពនេះក៏នឹងដឹកនាំ ក៏ដូចជាគ្រប់គ្រងប៉ុស្តិ៍យោធាជួរមុខរបស់អាមេរិកក្នុងប្រទេសប៉ូឡូញផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិប៉ូឡូញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភារកិច្ចចម្បងរបស់អង្គភាពនេះ គឺដើម្បីសម្របសម្រួលសកម្មភាព និងត្រួតពិនិត្យកងកម្លាំងជើងគោករបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ជាពិសេសគឺកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចព្រមគ្នារវាងកងកម្លាំងអាមេរិកជាមួយកងទ័ពណាតូ” ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានទាហានជាង ១០,០០០ នាក់កំពុងឈរជើងនៅប្រទេសប៉ូឡូញ ក្រោយពេលដែលបញ្ជាការកងទ័ពជើងគោកអាមេរិក V Corps បានដាក់ដំណើរការជំរំ Camp Kosciuszko ចាប់តាំងពីឆ្នាំ ២០២០ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ យន្តហោះចម្បាំង Su-35 របស់ រុស្ស៊ី ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក លើសមុទ្របាល់ទិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


