ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ៖ រុស្ស៊ី សុំអាវុធពី ចិន ក្នុងជំនួបរវាងប្រធានាធិបតីទាំងពីរ
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារថា រុស្ស៊ីប្រហែលជាបានស្នើសុំអាវុធពីចិន ក្នុងជំនួបរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង នៅទីក្រុងមូស្គូ ។
លោក Stoltenberg បានបន្ថែមថា អង្គការណាតូឃើញសញ្ញាមួយចំនួនដែលរុស្ស៊ីបានស្នើសុំការចែកចាយអាវុធពីប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណា បញ្ហានេះកំពុងស្ថិតនៅក្នុងការពិចារណាពីសំណាក់អាជ្ញាធរចិន ។
ប្រមុខអង្គការណាតូរូបនេះបញ្ជាក់ថា “សាររបស់យើងនៅពេលនេះ គឺថាចិនមិនគួរផ្តល់ជំនួយដ៍សាហាវៗដល់រដ្ឋាភិបាលទីក្រុងមូស្គូនោះទេ ព្រោះថា វានឹងក្លាយទៅជាការគាំទ្រដល់សង្រ្គាមខុសច្បាប់” ។
ទន្ទឹមនោះ លោក Stoltenberg ក៏បានលើកឡើងដែរថា កិច្ចប្រជុំរបស់លោក ពូទីន និងលោក ស៊ី នៅក្នុងទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ កាន់តែធ្វើឲ្យចិន និងរុស្ស៊ីធ្វើការកាន់តែជិតស្និទ្ធ ក៏ដូចជាកសាងភាពជាដៃគូជាមួយគ្នាកាន់តែរឹងមាំ ។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចផ្លូវដ្ឋទៅកាន់ប្រទេសរុស្ស៊ីរយៈពេល ៣ ថ្ងៃ តបតាមការអញ្ជើញរបស់លោក ពូទីន ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកផងដែរទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


