Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី អ៊ីស្រាអែល (មានវីដេអូ)

បានផុស

នៅ

លោក Benjamin Netanyahu នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់ប្រទេស​អ៊ីស្រាអែល​។ នេះ​បើ​យោង​តាមលទ្ធផលឆ្នោត ​ដែលបញ្ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី០៣ខែវិច្ឆិកា ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​​របស់​ប្រទេស។

លោក Benjamin Netanyahu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Yair Lapid បានហៅទូរស័ព្ទទៅគូប្រជែងរបស់គាត់ ដើម្បីទទួលស្គាល់បរាជ័យ ហើយសន្យាថានឹងមានការផ្ទេរអំណាចប្រកបដោយរបៀបរៀបរយ។

លទ្ធផលបឋមបង្ហាញថា សម្ព័ន្ធរបស់លោក Netanyahu ទទួលបានអាសនៈចំនួន៦៤ ក្នុងចំណោម១២០អាសនៈរបស់សភា ខណៈសម្ព័ន្ធរបស់លោក Lapid ប្រមូលបានតែ៥១ប៉ុណ្ណោះ។

លោក Yair Lapid

លោក Netanyahu គឺជានាយករដ្ឋមន្ត្រីកាន់តំណែងបានរយៈពេលយូរជាងគេបំផុតរបស់អ៊ីស្រាអែល ជាមួយនឹងការកាន់អំណាចបានជាង ១៥ឆ្នាំ។

ការកាន់អំណាចរយៈពេល១២ឆ្នាំរបស់គាត់ បានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២១ នៅពេលអតីតជំនួយការរបស់គាត់ឈ្មោះ Naftali Bennett បានចូលរួមជាមួយលោក Lapid ដើម្បីបង្កើតសំឡេងភាគច្រើន។

គួរបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃអង្គារ គឺជាការបោះឆ្នោតលើកទីប្រាំរបស់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលត្រឹម៤ឆ្នាំ ដោយសារតែការជាប់គាំងសភាម្តងហើយម្តងទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន​៖ អ៊ីស្រាអែល រំលាយសភា ហើយឈានទៅរកការបោះឆ្នោតលើកទី៥ ក្នុងរយៈពេល មិនដល់ ៤ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម