ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ផ្តល់ទីតាំងរសើប ចំនួន៤បន្ថែមទៀត ឲ្យយោធាអាមេរិកប្រើ ដើម្បីទប់ទល់ចិន (មានវីដេអូ)
កាលពីថ្ងៃចន្ទទី០៣ខែមេសា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសទីតាំងចំនួន៤បន្ថែមទៀតនៅក្នុងប្រទេស ដែលនឹងត្រូវប្រើប្រាស់ដោយយោធាអាមេរិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីទប់ទល់នឹងប្រទេសចិន។

សេចក្តីប្រកាសនេះកើតឡើង ក្រោយពេលប្រទេសទាំង២ បានឯកភាពគ្នាកាលពីខែកុម្ភៈក្នុងការទុកទីតាំងចំនួន៤បន្ថែមទៀតសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងទ្វេភាគី។
ក្នុងចំណោមទីតាំងទាំងបួននោះ គឺមានទាំងមូលដ្ឋានទ័ពជើងទឹក កងទ័ពជើងគោក និងអាកាសយានដ្ឋានស៊ីវិលផងដែរ ដោយស្ថិតនៅភាគខាងជើងកោះ Luzon ជិតច្រកសមុទ្រតៃវ៉ាន់។
ទីតាំងមួយទៀត គឺស្ថិតនៅលើកោះភាគខាងត្បូងនៃខេត្ត Palawan។ ខេត្តនេះបែរមុខទៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលចិនបានបង្កើនសកម្មភាពដែនសមុទ្រក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ការពង្រីកវត្តមានយោធាអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថា ជាចេតនារបស់ប្រទេសទាំងពីរ ដើម្បីប្រឆាំងកាន់តែខ្លាំង ទៅនឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅក្នុងតំបន់។
យ៉ាងណាក្តី មេដឹកនាំហ្វីលីពីនមួយចំនួន ស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យយោធាអាមេរិកពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេស ដោយសារតែពួកគេព្រួយបារម្ភអំពីការជាប់ពាក់ព័ន្ធក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ បងស្រីប្រធានាធិបតី ហ្វីលីពីន ថាឲ្យតុលាការ ICC មិនយកភ្នែកមើលការ រំលោភសិទ្ធិមនុស្សរបស់លោកខាងលិច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


