ព័ត៌មានអន្ដរជាតិ
បងស្រីប្រធានាធិបតី ហ្វីលីពីន ថាឲ្យតុលាការ ICC មិនយកភ្នែកមើលការរំលោភសិទ្ធិមនុស្សរបស់លោកខាងលិច
សមាជិកសភាហ្វីលីពីនម្នាក់កាលពីថ្ងៃសុក្របានថ្កោលទោសតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែមិនយកភ្នែកមើលចំពោះការរំលោភសិទ្ធិមនុស្សពីសំណាក់ប្រទេសលោកខាងលិច និងបានហៅតុលាការនេះថា “មើលងាយយុត្តិធម៌អន្តរជាតិ” ។

ព្រឹទ្ធសមាជិកលោកស្រី Imee Marcos អាយុ ៦៧ ឆ្នាំបាននិយាយថា “ការបរាជ័យជាយូរមកហើយរបស់ ICC ក្នុងការស៊ើបអង្កេតប្រទេសលោកខាងលិចចំពោះឧក្រិដ្ឋកម្មរាប់មិនអស់ប្រឆាំងនឹងមនុស្សជាតិ ធ្វើឲ្យតុលាការមួយនេះក្លាយជារូបភាពអាក្រក់នៃយុត្តិធម៌អន្តរជាតិ” ។
ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហ្វីលីពីនបានប្រកាសពីចេតនារបស់ខ្លួនក្នុងការផ្តាច់ទំនាក់ទំនងជាមួយ ICC ក្រោយបានច្រានចោលការអំពាវនាវរបស់ទីក្រុងម៉ានីលឲ្យផ្អាកការស៊ើបអង្កេតលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីន ។

លោកស្រី Marcos ដែលជាបងស្រីរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ GMA News ថា ICC កំពុងកំណត់គោលដៅលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាហ្រ្វិក ប៉ុន្តែបានបិទភ្នែក និងមើលមិនឃើញពីកម្រិតនៃការរំលោភសិទ្ធិមនុស្សរបស់ប្រទេសលោកខាងលិចឡើយ” ។
ជាចុងក្រោយ ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភានៃប្រទេសហ្វីលីពីនរូបនេះបានបញ្ជាក់ថា “ខែនេះគឺជាឆ្នាំទី ២០ ហើយនៃការបរាជ័យរបស់ ICC ក្នុងការនាំយកអ្នកសិទ្ធិមនុស្សមកទទួលខុសត្រូវ ហើយទីក្រុងម៉ានីលមិនអាចសហការជាមួយ ICC បាននោះទេ ដោយសារតែការព្រួយបារម្ភអំពីយុត្តាធិការ និងការវាយប្រហារលើអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ សមាជិកសភាមួយចំនួនដើរចេញពីសភា អូទ្រីស មិនខ្ចីស្ដាប់សុន្ទរកថារបស់លោក Zelensky
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


