Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារមួយរបស់ អាមេរិក នឹងជម្រុះបុគ្គលិក ៤ ពាន់នាក់នៅខែមិថុនា​ខាងមុខ

បានផុស

នៅ

ទោះបីជាត្រីមាសទី ១​ ធនាគារ Bank of America ទទួលបានប្រាក់ចំណេញខ្ពស់ក៏ដោយ ប៉ុន្តែធនាគារនេះត្រៀមនឹងជម្រុះបុគ្គលិក​ចំនួន ៤ ពាន់នាក់នៅក្នុងខែមិថុនាខាងមុខនេះ ដោយសារតែព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច​នៅត្រីមាសទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិធនាគារលោក Brian Moynihan បាននិយាយថា ការកាត់បន្ថយនេះ គឺដើម្បីឲ្យទីផ្សារការងារមានភាពស្ងប់ស្ងាត់ ហើយការកាត់បន្ថយនេះដែរ មិនគួរត្រូវបានចាត់ទុកថា ជាភាពទន់ខ្សោយនៅក្នុងអាជីវកម្មធនាគារនោះទេ ។

លោក​ Moynihan លើកឡើងថា ការព្យាករណ៍នេះ គឺសម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ប៉ុន្តែមិនទាន់មានសកម្មភាពនៃការធ្លាក់ចុះ​ចំនួនអតិថិជនដល់កម្រិតព្រួយបារម្ភនោះទេ ។

ចំណែកនាយកប្រតិបត្តិហិរញ្ញវត្ថុលោក Alastair Borthwick បានបង្ហាញថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ គឺតំណាងឲ្យ ២ ភាគរយប៉ុណ្ណោះនៃកម្លាំងការងារពេញម៉ោងសរុបរបស់ធនាគារ ហើយការជម្រុះនេះកើតឡើង បន្ទាប់ពីបុគ្គលិកកើនឡើងដល់ ២១៨,០០០ នាក់ក្នុងខែមករា ។

លោកបញ្ជាក់ថា “នៅក្នុងត្រីមាសទី ១ មានបុគ្គលិកជាង ២១៧,០០០ នាក់នៅក្នុងក្រុមហ៊ុន ហើយយើងរំពឹងថា នៅចុងត្រីមាសទី ២ នេះ ចំនួនបុគ្គលិកពេញម៉ោង នឹងមានប្រហែល ២១៣,០០០ នាក់ប៉ុណ្ណោះ” ។

ដោយឡែក អ្នកបង្កើតគោលនយោបាយនៅធនាគារកណ្ដាលរបស់អាមេរិកព្យាករណ៍ថា សហរដ្ឋអាមេរិក នឹងជួបប្រទះវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅចុងឆ្នាំនេះ ដែលអាចចំណាយពេល ២ ឆ្នាំដើម្បីដោះស្រាយបញ្ហាទាំងនោះ ។

គួរឲ្យដឹងថា ធនាគារ Bank of America ក៏បានកាត់បន្ថយមុខតំណែងជាង ១,០០០ ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែមេសា ហើយគ្រោងនឹងលុបចោលការងារបន្ថែមចំនួន ៣ ពាន់ទៀតនៅចុងត្រីមាសទី ២ នេះផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖​ អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម