ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនពលរដ្ឋ រុស្ស៊ី នៅក្នុងប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា
ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំនៅទីក្រុងខាទុំលោក Andrey Chernovol បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា បច្ចុប្បន្នមានជនជាតិរុស្សីប្រមាណ ៣០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសស៊ូដង់ ។

ទន្ទឹមនោះលោក Chernovol បានបញ្ជាក់ទៀតថា ក្នុងចំណោមពលរដ្ឋរុស្ស៊ីទាំង ៣០០ នាក់នោះ ក៏មាន ១៤០ នាក់ប្រកាសចង់ចាកចេញពីប្រទេសស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូក៏មានផែនការជម្លៀសពលរដ្ឋរបស់ខ្លួនផងដែរ ប៉ុន្តែមិនទាន់អាចអនុវត្តបាននៅឡើយទេ ព្រោះការហោះហើរជម្លៀស គឺនឹងធ្វើការឆ្លងកាត់តំបន់ជួរមុខដែលមានការប្រយុទ្ធគ្នា ។

លោក Chernovol បានបន្ថែមថា មានមនុស្សប្រហែល ១៥ នាក់ រួមទាំងស្ត្រី និងកុមារម្នាក់ បានជាប់គាំងនៅក្នុងព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី ដែលមានទីតាំងជិតនឹងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរក្នុងទីក្រុងខាទុំ ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយនោះ បានសម្លាប់ជនស៊ីវិលជាង ៤០០ នាក់ និងប្រហែល ៣,៧០០ នាក់រងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


