Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង បុគ្គលសំខាន់ៗ និងទណ្ឌកម្មដែល EU និង G7 ដាក់លើ រុស្ស៊ី

បានផុស

នៅ

រាប់ចាប់តាំងពីរុស្ស៊ី​បើកប្រតិបត្តិការយោធាពិសេស​លើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២២ មក ប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU) រួមទាំងក្រុមប្រទេស G7 បាននាំគ្នាដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋាភិបាលទីក្រុងមូស្គូ ។

ដូច្នេះតើអង្គភាព និងមេដឹកនាំរបស់រុស្ស៊ីរូបណាខ្លះ ត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្ម?

សរុបមក ចាប់តាំងពីបញ្ហានៅតំបន់គ្រីមៀរមក សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មបុគ្គលរុស្ស៊ីចំនួន ១,៤៧៣ នាក់ និងអង្គភាពចំនួន ២០៧ ដោយក្នុងបញ្ជីនោះ រួមមានបុគ្គលសំខាន់ៗដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកប្រធានាធិបតី Vladimir Putin, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov, អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych, សមាជិកសភា Duma ឬសភាជាន់ទាប, សមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ, សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី រួមទាំងរដ្ឋមន្ត្រី អភិបាល និងអ្នកនយោបាយក្នុងស្រុកមួយចំនួនទៀតដូចជា អភិបាលក្រុងមូស្គូ មន្ត្រីជាន់ខ្ពស់ លោក Yevgeny Prigozhin មេបញ្ជាការនៃក្រុមទាហានស៊ីឈ្នួល Wagner Group រួមទាំង ពាណិជ្ជករ និងពួកអភិជនលេចធ្លោគាំទ្រ​វិមាន​ក្រឹមឡាំង និង​អ្នក​ឃោសនា​ប្រឆាំង​អ៊ុយក្រែនផងដែរ ។

ដោយឡែក ចំពោះអង្គភាពដែលត្រូវបានជាប់ក្នុងបញ្ជីទណ្ឌកម្មរូមមាន ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុននៅក្នុងវិស័យយោធា និងការពារជាតិ, ក្រុមហ៊ុននៅក្នុងវិស័យអាកាសចរណ៍, ក្រុមហ៊ុនសាងសង់កប៉ាល់ និងសាងសង់ម៉ាស៊ីន, កងកម្លាំងប្រដាប់អាវុធ, ស្ថាប័នព័ត៌មានរុស្ស៊ី,​ អង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលខុសត្រូវចំពោះការឃោសនា និងព័ត៌មានមិនពិត ។

ជាមួយនឹងការដាក់ទណ្ឌកម្មលើបុគ្គលនេះដែរ រួមមានការហាមឃាត់ការធ្វើដំណើរមិន​ឲ្យចូលក្នុងទឹកដីសហភាពអឺរ៉ុប (EU) និងការបង្កកទ្រព្យសម្បត្តិជាដើម ខណៈការដាក់ទណ្ឌកម្មលើអង្គភាព រួមមានការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពដែលមានក្នុងសហភាពអឺរ៉ុបទាំងអស់ ។

ពាក់ព័ន្ធជាមួយការបង្កកទ្រព្យសកម្ម គឺគណនីទាំងអស់ដែលជាកម្មសិទ្ធិរបស់រុស្ស៊ី និងចុះបញ្ជីនៅក្នុងធនាគារសហភាពអឺរ៉ុប គឺត្រូវបានបង្កកទាំងអស់ ។

គិតមកទល់ពេលនេះ ទ្រព្យសកម្មរុស្ស៊ីដែលសហភាពអឺរ៉ុបបានបង្កកមានប្រមាណជាង ២៧ ពាន់លានដុល្លារ ខណៈទ្រព្យសម្បតិ្តធនាគារកណ្តាលរុស្ស៊ី​ដែលត្រូវបានបិទដោយ EU រួមជាមួយនឹង G7 មានប្រមាណជាង ៣៧៤.៥ ពាន់លានដុល្លារ ។

ទាក់ទងនឹងទណ្ឌកម្មពាណិជ្ជកម្ម

ទណ្ឌកម្មពាណិជ្ជកម្ម គឺជាវិធីសាស្រ្តជំរុញការដាក់សម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី ។ យោងតាមគណៈកម្មការអឺរ៉ុប ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ EU បានហាមឃាត់ការនាំចេញទំនិញជាង ៥៥ ពាន់លានដុល្លារទៅរុស្ស៊ី ចំណែកទំនិញនាំចូលមានប្រមាណ​ ១១៣.៨៩​ ពាន់លានដុល្លារ ។ ដូចនេះ មានន័យថា ៤៩ ភាគរយនៃការនាំចេញ និង ៥៨ ភាគរយ នៃការនាំចូលបច្ចុប្បន្នត្រូវបានដាក់ទណ្ឌកម្ម បើធៀបនឹងឆ្នាំ ២០២១ ។

​សម្រាប់ទំនិញរុស្ស៊ី អឺរ៉ុបហាមប្រាមមិនឲ្យនាំចូលទំនិញ​ដូចជា​ ប្រេង ប្រេងឆៅ ថ្យូងថ្ម ដែក មាស គ្រឿងសម្អាង ថ្នាំជក់ អាហារសមុទ្រ និងស្រាជាដើម ។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេង​ដ៏ធំបំផុតនៅអឺរ៉ុប ។ នៅក្នុងទណ្ឌកម្មនេះ EU បាននាំគ្នា​កាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី​ មិនតែប៉ុណ្ណោះ ពួកគេរួមជាមួយ G7 និងអូស្ត្រាលី នាំគ្នាកំណត់លើតម្លៃ​ប្រេងឆៅ ៦០ ដុល្លារក្នុងមួយបារ៉ែល, ៤៥ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ការបញ្ចុះតម្លៃប្រេងឥន្ធនៈ និង ១០០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ផលិតផលប្រេងពិសេស ។

ប៉ុន្តែបើទោះបីជា​អឺរ៉ុបមិនទិញក៏ដោយ ក៏រុស្ស៊ី​នៅមានទីផ្សារ​ក្រៅតំបន់ផ្សេងទៀតផងដែរដូចជា​ ឥណ្ឌា និងចិនជាដើម ខណៈបច្ចុប្បន្ន ឥណ្ឌា​បាននាំចូលប្រេងពីរុស្ស៊ីក្នុងបរិមាណយ៉ាងច្រើន ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព៖ Consilium Europa

ចុចអាន ៖ មកដឹងចំនួនពលរដ្ឋ រុស្ស៊ី នៅក្នុងប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម