ព័ត៌មានអន្ដរជាតិ
ទេសចរក្នុងស្រុករបស់ ចិន ស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដ
ទិន្នន័យពីរដ្ឋាភិបាលចិនបានបង្ហាញកាលពីថ្ងៃពុធថា អាជីវកម្មទេសចរណ៍របស់ចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខែឧសភា បានស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដ ដោយសារចំនួនការធ្វើដំណើរក្នុងស្រុកបានកើនឡើង ៧០.៨ ភាគរយ ធៀបនឹងឆ្នាំមុន ។

ក្រសួងវប្បធម៌ និងទេសចរណ៍ចិន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការធ្វើដំណើរក្នុងស្រុកសរុបរបស់ប្រជាជនចិនមានចំនួន ២៧៤ លានដង ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ៥ ថ្ងៃ ចាប់តាំងពីថ្ងៃ២៩ មេសា ដល់ថ្ងៃទី៣ ខែឧសភា ពោលគឺកើនឡើង ៧០.៨ ភាគរយធៀបនឹងឆ្នាំមុន និងច្រើនជាង ១៩ ភាគរយច្រើនក្នុងឆ្នាំ ២០១៩ ។
ក្នុងអំឡុងពេលនៃការធ្វើដំណើរកម្សាន្តនេះដែរ ភ្ញៀវទេសចរចិនបានចំណាយសរុបចំនួន ២១.៤២ ពាន់លានដុល្លារ កើនឡើង ១២៩ ភាគរយ ធៀបនឹងឆ្នាំមុន ហើយស្មើនឹងកម្រិតឆ្នាំ ២០១៩ ។

ទន្ទឹមនឹងនេះ វិទ្យាស្ថានទេសចរណ៍ចិនប៉ាន់ប្រមាណថា ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកប្រហែល ៤.៥៥ ពាន់លាន នឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ ដោយនឹងកើនឡើង ៧៣ ភាគរយពីឆ្នាំ ២០២២ ។
ជាចុងក្រោយក្រសួងវប្បធម៌ និងទេសចរណ៍ចិនបញ្ជាក់ថា ទម្រាំឈានដល់ការសម្រេចបាននេះ ខាងក្រសួងបានចាប់ផ្តើមយុទ្ធនាការរយៈពេល ១ ខែក្នុង អំឡុងពេលវិស្សមកាលខែឧសភា ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក និងការកម្សាន្តផ្សេងៗជាដើម ហើយរដ្ឋាភិបាលក្នុងតំបន់ក៏កំពុងខិតខំប្រឹងប្រែងលើបញ្ហានេះផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Zawya
ចុចអាន ៖ ចិន ប្រកាសសហការជាមួយរុស្ស៊ី ដោះស្រាយ វិបត្តិ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


