ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ថា រុស្ស៊ី នឹងឈ្នះសង្គ្រាមនៅ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា រុស្ស៊ីនឹងឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថាជា “ចក្រពត្តិនិយម”។

ទីភ្នាក់ងារនេះ បានដកស្រង់សម្តីលោក គីម ដែលប្រាប់លោកពូទីននៅក្នុងលិខិតមួយ ដើម្បីអបអរទិវាជ័យជម្នះ៩ឧសភាថា “យើងសូមជូនពរអ្នក កងទ័ពរុស្ស៊ី និងប្រជាជននៃប្រទេសរុស្ស៊ីទាំងអស់ សម្រាប់ការប្រយុទ្ធដ៏បរិសុទ្ធ ដើម្បីការពារសន្តិភាពពិភពលោក”។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងបានគាំទ្រទីក្រុងមូស្គូបន្ទាប់ពីលោក ពូទីន បើកការវាយលុកប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
លើសពីនេះ ទីក្រុងព្យុងយ៉ាង ថែមទាំងបានគាំទ្ររុស្ស៊ី លើការកាត់យកផ្នែកភាគខាងកើតប្រទេសអ៊ុយក្រែន ដែលសមាជិកអង្គការសហប្រជាជាតិភាគច្រើន ថ្កោលទោសថាជាទង្វើខុសច្បាប់ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទ្រង់ទ្រាយធំបំផុត លើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


