ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ប្រកាសឈប់ធ្វើនយោបាយ បើចាញ់ឆ្នោត
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកនឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្សថៃរួបរួមជាតិ (UTN) របស់លោក មិនទទួលបានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី១៤ខែឧសភាទេនោះ។

លោក ប្រាយុទ្ធ បានប្រកាសបែបនេះនៅស្រុក Pak Phanang ខណៈពេលលោកធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ។
លោកថ្លែងថា “បេក្ខជនគណបក្សនៅគ្រប់មណ្ឌលគឺសំខាន់សម្រាប់ខ្ញុំ។ ប្រសិនបើយើងឈ្នះត្រឹមអាសនៈមណ្ឌលមួយចំនួនតូច ខ្ញុំនឹងត្រលប់ទៅផ្ទះវិញ ហើយសម្រាក” ។
លោកបន្ត “យើងត្រូវឈ្នះអាសនៈសភាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ ដែលអាចធ្វើការបានលឿនជាងមុន”។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា “ប្រជាជនបានជឿទុកចិត្តខ្ញុំម្តងហើយនៅក្នុងការបោះឆ្នោតលើកមុន។ ដូច្នេះ សូមទុកចិត្តខ្ញុំម្តងទៀតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ”។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ, គណបក្សរបស់លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រត្រឹមតែ ១២.១ ភាគរយប៉ុណ្ណោះក្នុងការបោះឆ្នោត ។
ទន្ទឹមនោះ គណបក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ តើ ថៃ នឹងមានការផ្លាស់ប្ដូររដ្ឋាភិបាលយោធាក្នុងការបោះឆ្នោតខាងមុខឬក៏យ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


