ព័ត៌មានអន្ដរជាតិ
មកដឹងគោលនយោបាយដែលនាំ គណបក្សចលនាឆ្ពោះទៅមុខ ឈ្នះការបោះឆ្នោតនៅ ថៃ
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ចប់ការរាប់សន្លឹកឆ្នោតហើយកាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ហើយជាលទ្ធផលគណបក្សចលនាឆ្ពោះទៅមុខ (MFP) ទទួលបានជ័យជម្នះលើគណបក្សថៃរួបរួមជាតិ (UTN) របស់លោក ប្រាយុទ្ធ ចាន់អូចា ។

មុននឹងឈានដល់សម្រេចគោលដៅឈ្នះឆ្នោតនេះដែរ គណបក្សប្រឆាំងដែលដឹកនាំដោយលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានដាក់ចេញគោលនយោបាយធំៗមួយចំនួនដូចជា នាំប្រទេសថៃទៅរកលទ្ធិប្រជាធិបតេយ្យ, ប្រឆាំងរបបយោធានិយម, ការធ្វើឲ្យស្របច្បាប់នៃពិពាហ៍ពិពាហ៍ភេទដូចគ្នា, សមភាពសេដ្ឋកិច្ច, លុបចោលការកេនប្រជាពលរដ្ឋចូលបម្រើយោធា, ការស្វែងរកប្រជាមតិទាក់ទងនឹងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកំណែទម្រង់របបរាជានិយមជាដើម ។
គណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលមានឈ្មោះដើមជាគណបក្ស Ruam Pattana Chart Thai ហើយក្រោយមកបានប្តូរឈ្មោះមកជាគណបក្ស Phung Luang ប៉ុន្តែនៅឆ្នាំ២០២០ គណបក្សនេះបានដាក់ឈ្មោះថ្មីថា គណបក្សអនាគតឆ្ពោះទៅមុខ (FFP) ដែលដឹកនាំដោយលោក Thanathorn Juangroongruangkit ប៉ុន្តែមិនបានប៉ុន្មានផង គណបក្សក៏ត្រូវបានរំលាយវិញដោយដីការបស់តុលាការធម្មនុញ្ញយោធាថៃ ។

ចំណែកពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតវិញ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈសរុប ១៥១ បន្ទាប់មកគណបក្សភឿថៃទទួលបាន ១៤១ អាសនៈ, គណបក្សភូមិចៃថៃបាន ៧១ អាសនៈ ខណៈគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលឈ្នះការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


