ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមចល័តអាវុធនុយក្លេអ៊ែរ ទៅក្បែរព្រំដែនអ៊ុយក្រែន ហើយ
មេដឹកនាំបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមចល័តអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុសហើយ ខណៈទីក្រុង Minsk កំពុងកែលម្អយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីបំពាក់អាវុធទាំងនោះ។

ការអះអាងនេះ ធ្វើឡើងខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីរបស់លោកនៅទីក្រុង Minsk ដើម្បីអនុញ្ញាតឲ្យរុស្ស៊ី ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ លោក Shoigu បានព្រមានចាត់វិធានការបន្ថែមទៀត ដើម្បីការពារសន្តិសុខសមូហភាពរបស់ប្រទេស ហើយយន្តហោះចម្បាំង Su-25 មួយចំនួន គឺត្រូវបានបំប្លែងសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររួចទៅហើយ។

រដ្ឋមន្ត្រីរុស្ស៊ីបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងសកម្មភាពដែលកាន់តែខ្លាំងឡើងៗ ដោយបេសកកម្មនុយក្លេអ៊ែររួមរបស់ណាតូ។ លោកកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរមិនមែនជាយុទ្ធសាស្ត្រ និងអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិទាំងអស់ដែលកំពុងមានជាធរមាន។
គួរបញ្ជាក់ជាថ្មី, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាលើកដំបូងកាលពីចុងខែមីនាថា ទីក្រុងមូស្គូ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស ស្របតាមសំណើរបស់ទីក្រុង Minsk។ លោកបានលើកឡើងពីការអនុវត្តរបស់អាមេរិក ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងអង្គការណាតូ បានរិះគន់ការសម្រេចចិត្តរបស់រុស្ស៊ី ដោយអះអាងថា វាជារឿងគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, RT
ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


