ព័ត៌មានអន្ដរជាតិ
អាមេរិក ពន្យារពេលដឹកយន្តហោះចម្បាំង F-16 ទៅឲ្យ តៃវ៉ាន់
មន្ត្រីកងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ថា ការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ថ្មីរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ គឺត្រូវបានពន្យារពេលហើយ ដោយសារតែបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ដ៏ស្មុគស្មាញ ។
មន្ត្រីរូបនេះបាននិយាយថា “ទោះយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក តៃវ៉ាន់ និងក្រុមហ៊ុនផលិត Lockheed Martin កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីកាត់បន្ថយការអូសបន្លាយពេលនេះ និងធ្វើយ៉ាងណាដឹកជញ្ជូនយន្តហោះដែលមានសមត្ថភាពពេញលេញដល់ដៃគូ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ” ។
កាលពីដើមខែឧសភា មន្ត្រីតៃវ៉ាន់រំពឹងថា យន្តហោះចម្បាំង F-16 ថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោម ៦៦ គ្រឿងនឹងត្រូវដឹកជញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិនៅចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកាលពីឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះ F-16 ថ្មីចំនួន ៦៦ គ្រឿងក្នុងតម្លៃ ៨ ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់ ដែលនឹងធ្វើឲ្យកងនាវារបស់កោះមួយនេះ កើនឡើងដល់ជាង ២០០ គ្រឿង ។
តៃវ៉ាន់នៅតែជាឆ្អឹងខ្នងដ៏សំខាន់មួយនៃជម្លោះរវាងអាមេរិក និងចិន ដោយសារតែទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាផ្នែកមួយនៃប្រទេស ហើយក៏បានចាត់ទុកទំនាក់ទំនងណាមួយដែលប្រទេសផ្សេងទៀត មានជាមួយទីក្រុងតៃប៉ិ គឺគ្មានអ្វីក្រៅពីការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការរបស់ប្រទេសចិននោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា មិនមានទំនាក់ទំនងផ្លូវការជាមួយកោះនេះនោះទេ ពោលគឺអនុវត្តតាមគោលនយោបាយ “ចិនតែមួយ” ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិករីករាយនឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដ៏ធំជាមួយទីក្រុងតៃប៉ិ ជាពិសេសគឺការលក់អាវុធទៅឲ្យតៃវ៉ាន់ ក៏ដូចជាទិញឧបករណ៍បន្ទះឈីបជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ជាប់ព្រំដែនកូរ៉េខាងជើង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ