ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ជាប់ព្រំដែនកូរ៉េខាងជើង
កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅជិតព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ថ្វីបើទីក្រុងព្យុងយ៉ាងព្រមានថា ខ្លួននឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថា ជាការហាត់សមដើម្បីឈ្លានពាននៅមាត់ទ្វាររបស់ខ្លួនក៏ដោយ។

នេះគឺជាសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង ក្នុងចំណោមសមយុទ្ធបាញ់គ្រាប់ពិតចំនួន ៥ ដំណាក់កាល ដែលនឹងអូសបន្លាយដល់ពាក់កណ្តាលខែមិថុនា ហើយសមយុទ្ធនេះ ក៏សម្គាល់ជាខួប ៧០ ឆ្នាំ ចាប់តាំងពីការបង្កើតសម្ព័ន្ធភាពយោធារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនផងដែរ ។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងចំនួន ១១ ដងមកហើយ ចាប់តាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨៨ ហើយសមយុទ្ធឆ្នាំនេះ មានការចូលរួមពីសំណាក់កងទ័ពចំនួន ២,៥០០ នាក់ និងប្រព័ន្ធសព្វាវុធចំនួន ៦១០ ដូចជាយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ យន្តហោះគ្មានមនុស្សបើក រថក្រោះ និងកាំភ្លើងធំពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានឆ្លើយតបភ្លាមៗចំពោះការធ្វើសមយុទ្ធនេះទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានហៅសមយុទ្ធនេះថាជា ការហាត់សមសម្រាប់ធ្វើសង្រ្គាមដែលផ្តោតលើកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្សាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមមុខផលវិបាកធ្ងន់ធ្ងរ ដោយសារតែសមយុទ្ធរបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៥ ឆ្នាំ។
សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្តហោះ USS Nimitz ដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ សម្រាប់ធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


