ព័ត៌មានអន្ដរជាតិ
សមាជិកអាស៊ានសំខាន់ៗ មិនចូលរួមកិច្ចពិភាក្សាមីយ៉ាន់ម៉ា ដែលរៀបចំដោយ ថៃ
រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទទី១៩ខែមិថុនានេះ ពោលគឺមួយថ្ងៃក្រោយការគ្រោងទុក ខណៈប្រទេសអាស៊ានសំខាន់ៗដូចជា សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាសថានឹងមិនចូលរួមឡើយ ។

ទីក្រុងបាងកក បាននិងកំពុងជំរុញ ឲ្យមានទំនាក់ទំនងឡើងវិញជាមួយមេទ័ពមីយ៉ាន់ម៉ា ចំពេលប្រឈមមុខនឹងការប្រឆាំងពីសមាជិកដទៃទៀត នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលរារាំងយោធាពីកិច្ចប្រជុំថ្នាក់ខ្ពស់។
ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីខ្លួនឯងឡើងកាន់អំណាចដំបូងក្នុងរដ្ឋប្រហារដែរនោះ បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការ ចាប់ផ្តើមនៅថ្ងៃអាទិត្យ ។
ស្របពេលជាមួយគ្នានោះ ប្រភពពីរបានប្រាប់ Reuters ថា រដ្ឋមន្ត្រីការបរទេសដែលត្រូវបានតែងតាំងដោយយោធាមីយ៉ាន់ម៉ាគឺលោក Than Swe នឹងចូលរួមកិច្ចពិភាក្សានេះ។
ប៉ុន្តែកាលពីល្ងាចថ្ងៃអាទិត្យ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយថា “កិច្ចសន្ទនាក្រៅផ្លូវការ” នឹងចាប់ផ្តើមនៅថ្ងៃចន្ទវិញ។ ក្រសួងអះអាងថា វានឹងមិនដូចកិច្ចប្រជុំអាស៊ានផ្លូវការនោះទេ ប៉ុន្តែនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ា ត្រូវបានរារាំងពីកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់អស់រយៈពេលជិត ២ ឆ្នាំមកហើយ ដោយសារតែខកខានមិនបានគោរពតាមកិច្ចព្រមព្រៀងសន្តិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា នឹងចូលរួមកិច្ចពិភាក្សាដោះស្រាយវិបត្តិក្រៅ ផ្លូវការនៅ ថៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


