ព័ត៌មានអន្ដរជាតិ
បារាំង សរសេរលិខិតសុំការអនុញ្ញាតចូលរួមកិច្ចប្រជុំជាមួយប្លុកដែលមាន រុស្ស៊ី និងចិន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសរសេរលិខិតស្នើសុំការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយក្រុមប្រទេស BRICS ដែលគ្រោងធ្វើឡើងនៅអាហ្វ្រិកខាងត្បូង ហើយប្រសិនជាត្រូវបានអនុញ្ញាតមែន បារាំងនឹងក្លាយជាប្រទេស G7 ដំបូងគេបានចូលរួមក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើងដោយប្លុកមានរុស្ស៊ី និងចិនមួយនេះ ។

រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងកាលពីពេលថ្មីៗនេះថា លោកស្រីបានជូនដំណឹងដល់ទីក្រុង Pretoria រួចហើយអំពីចំណាប់អារម្មណ៍របស់លោកប្រធានាធិបតី Macron ដើម្បីចួលរួមក្នុងកិច្ចប្រជុំ BRICS ក្នុងឋានៈជាអ្នកសង្កេតការណ៍ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Naledi Pandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងក៏បានឆ្លើយតបទៅវិញផងដែរថា ទោះបីជាបារាំងចង់ចូលរួមកិច្ចប្រជុំមួយនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ក៏ដោយ ប៉ុន្តែការសម្រេចចិត្ត គឺអាស្រ័យលើប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ដែលជាប្រធានបច្ចុប្បន្ននៃប្លុកនេះ ។

ទំនាក់ទំនងរបស់លោក Macron ជាមួយរុស្ស៊ីកំពុងមានភាពតានតឹងយ៉ាងខ្លាំង ដោយប្រធានាធិបតីបារាំងរូបនេះបានចោទប្រកាន់ទីក្រុងមូស្គូពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងបារាំងនៅក្នុងបណ្តាប្រទេសទ្វីបអាហ្រ្វិក ដែលធ្វើឲ្យទីក្រុងប៉ារីសបាត់បង់ឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លើសពីនេះ មេដឹកនាំបារាំងក៏បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនផងដែរ ហើយបានតាំងខ្លួនជាអ្នកសម្រុះសម្រួលដ៏មានសក្តានុពល បើទោះបីជាបន្តបញ្ជូនអាវុធធុនធ្ងន់ទៅកាន់ទីក្រុងកៀវ និងគាំទ្រផែនការសន្តិភាពដែលតាក់តែងឡើងដោយអ៊ុយក្រែន ហើយត្រូវបានប្រឆាំងយ៉ាងខ្លាំងពីសំណាក់រុស្ស៊ីក៏ដោយ ។
គួរបញ្ជាក់ថា BRICS គឺជាពាក្យកាត់សម្រាប់តំណាងឲ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប្រចាំតំបន់ចំនួន ៥ មានដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយកិច្ចប្រជុំកំពូលលើកទី ១៥ នៃប្លុកមួយនេះ នឹងប្រព្រឹត្តទៅនៅទីក្រុង Johannesburg ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហាខាងមុខនេះ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ ទោះជាប់ដៃធ្វើសង្គ្រាម តែសេដ្ឋកិច្ច រុស្ស៊ី ស្ទុះងើបទៅរកសភាពដូច ២ ឆ្នាំមុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


